កូនសិស្សលោកម្នាក់មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃកុមារាម្នាក់ដែលមានឈ្មោះ ឆោម សង្ឃ អាយុ ១១ ឆ្នាំ បច្ចុប្បន្នកំពុងរៀនសូត្រ និងស្នាក់នៅ ជាមួយព្រះចៅអធិការ វត្តពោធិ៍ជ័យ រអាងក្រោម ស្ថិតនៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅចំពោះមុខក្រុមការងារជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់ទីអារាម ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ កុមារា ឆោម សង្ឃ បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះប្អូនប្រុសកំពុងស្នាក់នៅ និងរៀនសូត្រជាមួយព្រះគ្រូចៅអធិការវត្ត ពោធិ៍ជ័យ រអាងក្រោម ដែលមានព្រះនាម ជុំ តន ។ កុមារារូបនេះបានបន្តឱ្យដឹងទៀតថា ៖ សម្រាប់ការឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពេលនេះគឺជាជោគវាសនា និងជារឿងចៃដន្យបំផុត ដោយសារតែភេសជ្ជៈ ខារ៉ាបាវ មួយកំប៉ុងដែលមានរង្វាន់នេះ ព្រះចៅអធិការ បានចែកឱ្យប្អូនទទួលទាន លុះពេលគាស់ក៏ឃើញមានរង្វាន់តែម្ដង។
ព្រះចៅអធិការវត្តពោធិជ័យ រអាងក្រោម ព្រះនាម ជុំ តន ព្រះជន្ម ៧៣ ព្រះរស្សា បានមានសង្ឃដីកាបញ្ជាក់ថា ចំពោះកុមារា ឆោម សង្ឃ ត្រូវបានម្តាយយកមកសុំឱ្យស្នាក់នៅវត្តតាំងពីអាយុ៦ឆ្នាំម្ល៉េះ ហើយព្រះអង្គក៏បានបង្ហាត់បង្រៀននៅក្នុងវត្តរហូតដល់ពេលបច្ចុប្បន្ននេះ។ ព្រអង្គមានសង្ឃដីកាទៀតថា ចំពោះភេសជ្ជៈដែលមានរង្វាន់ទឹកប្រាក់១០០លានរៀលនេះ គឺជាតេយ្យវត្ថុ ដែលពុទ្ធបរិស័ទបានយកមកប្រគេនព្រះអង្គកាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរកាលពីពេលកន្លងទៅ ហើយក្រោយមកព្រះអង្គក៏ចែកចាយបន្តទៅឱ្យកុមារា ឆោម សង្ឃ ទទួលទាន លុះពេលគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះ ព្រះអង្គក៏យកទៅរក្សាទុក និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ ដោយឡែកចំនួនទឹកប្រាក់ ១០០លានរៀល ដែលក្រុមហ៊ុនបានប្រគល់ជូននាពេលនេះ កុមារា ឆោម សង្ឃ បានសម្រេច យកមួយចំនួនទិញម៉ូតូមួយគ្រឿងឱ្យបងស្រីបង្កើតរបស់ខ្លួន ហើយនឹងទុកមួយចំនួនធំសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួនទៅថ្ងៃអនាគត់ ដោយមាន ព្រះគ្រូចៅអធិកាវត្តជាអ្នកទុកដាក់ និងថែរក្សានៅក្នុងធនាគារឯកជនមួយ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន ៦០រង្វាន់ ម៉ូតូ HONDA Dream ចំនួន ៦០រង្វាន់ ទូរស័ព្ទដៃ iPhone ចំនួន ៦០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕

Advertisement