ការប្រកួត​ផ្តាច់ព្រ័ត្រ​បាល់ទះ​ឆ្នេរខ្សាច់​ផ្នែក​បុរស​របស់​ស្រាបៀ​អាន់​ឆ័​រប្រ​ចាំ​ខេត្តសៀមរាប​ឈាន​ចូល​ថ្ងៃ​ចុងក្រោយ​ហើយ​

ខេត្តសៀមរាប​៖នៅ​ព្រឹក​ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៩​ការប្រកួត​ផ្តាច់ព្រ័ត្រ​បាល់ទះ​ឆ្នេរខ្សាច់​ផ្នែក​បុរស​ប្រចាំ​ខេត្តសៀមរាប​នៃ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទី២​ឈាន​ចូល​វគ្គ​ប្រកួតប្រជែង​ដើម្បី​ដណ្តើម​កៅអី​លេង​ក្នុង​ក្របខណ្ឌ​ FIVB​ World​ Tour​ ​ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក២០២០​ ប្រទេស​ជប៉ុន​ទៅ​រក​ជើងឯក​ពិភពលោក​។

កម្មវិធី​ប្រកួត​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ទីលាន​អង្គរ​ឃ្យុ​ងយ៊ូ​ទីរួមខេត្ត​ សៀមរាប​ដោយមាន​ការចូលរួម​ទស្សនា​ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់​នាក់​។ នេះ​គឺជា​ការប្រកួត​ដ៏​រំភើប​ និង​ភ័យរន្ធត់​សម្រាប់​ក្រុម​នី​មួយ​ៗដោយសារ​ចាប់ផ្តើម​ពី​គូ​ទីមួយ​រហូតដល់​ចប់​គឺ​ចាញ់​ធ្លាក់​និង​ឈ្នះ​ឡើង​វគ្គ​បន្ត​។ការប្រកួត​ក្តៅ​គគុក​តែម្តង​សម្រាប់​ក្រុម​នី​មួយ​ៗ។គ្រាន់តែ​ចូល​ទីលាន​ភ្លាម​កីឡាករ​នៃ​ក្រុម​នី​មួយ​ៗបាន​បញ្ចេញ​ថាមពល​ដ៏​ខ្លាំងក្លា​ដើម្បី​ស្វែងរក​ជ័យជម្នះ​ ក្រុម​ទទួល​ជ័យលាភី​ចំនួន​ទាំង៣ក្រុម​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ​ FIVB​ World​ Tour​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិ​ ២០២០​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ព្រឹត្តិ​ការណ៍​ពិសេស​នេះ​ឱ្យ​បាន​ច្រើន​កុះករ​។ ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/ ។

ពិសា​ដោយ​ការទទួលខុសត្រូវ​៕

Advertisement