កុំភ្លេចចូលរួមទាំងអស់គ្នា! ប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិធំបំផុត នៅខែកក្កដាខាងមុខនេះ!

ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិប្រចាំឆ្នាំ២០១៩ (CIIME’19) នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែកក្កដា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានការចូលរួមដាក់តាំងបង្ហាញដូចជា ផលិតផល ឧបករណ៍ សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យទូរគមនាគមន៍ ពីបណ្តាប្រទេសជាច្រើនរួមមាន ប្រទេស ឥណ្ឌា ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ ថៃ សិង្ហបុរី និង ម៉ាឡេស៊ី។ ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិឆ្នាំ២០១៩ បានទទួលការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។

ពិរព័រណ៍ CIIME’19 នេះផ្ដោតសំខាន់ទៅលើការយល់ដឹងពាក់ព័ន្ធវិស័យបច្ចេកវិទ្យា និងនាំយកបច្ចេកវិទ្យាព័ត៌មាន ចូលឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ និងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ផលិតផល និងសេវាកម្មដែលនឹងដាក់បង្ហាញរួមមាន ប្រព័ន្ធបច្ចេកវិទ្យា (ICT) គ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ហ្គេម បរិក្ខារកុំព្យូទ័រ គ្រឿងអេឡិចត្រូនិកសម្រាប់ទំនាក់ទំនង ទូរស័ព្ទ និងបរិក្ខារបច្ចេវិទ្យាផ្សេងៗទៀត។

ជាមួយគ្នានេះ ពិព័រណ៍បច្ចេកវិទ្យាព័ត៌មានធំបំផុតប្រចាំឆ្នាំនេះ ជាកន្លែងប្រមូលផ្ដុំទៅដោយអ្នកផ្គត់ផ្គង់សេវាបច្ចេកវិទ្យា អ្នកសមាហរណកម្ម និងអ្នកប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់មុខជំនួញ និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដែលកំពុងរីកដុះដាលជារៀងរាល់ថ្ងៃ។

ជាងនេះទៅទៀត ពិព័រណ៍ CIIME’19 នេះ នឹងក្លាយជាវេទិកាសម្រាប់អ្នកចូលរួមតាំងស្ដង់ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនទៅកាន់សាធារណជនរួមមាន អ្នករៀបចំហេដ្ឋារចនាសម្ព័ន្ធ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ វិស័យរដ្ឋាភិបាល តំណាងចែកចាយ សាកលវិទ្យាល័យនានា ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធដឹកជញ្ជូន ទេសចរណ៍ ប្រព័ន្ធអេឡិចត្រូនិក វិស័យអចលនទ្រព្យ និង វិស័យឧស្សាហកម្ម ផ្សេងៗជាច្រើនទៀត។

ប្រសិនបើមានចំណាប់អារម្មណ៍សូមទាក់ទងទូរស័ព្ទលេខ៖
សម្រាប់កក់ស្ដង់ពិព័រណ៍៖
English/Chinese Speaking
010 792 242 | 089 557 979
សម្រាប់ជាម្ចាស់ឧបត្ថម្ភកម្មវិធី៖
Khmer/English Speaking
016 525 142 | 012 505 393

Advertisement