ក្រុម ធនាគារស្រូវ ប៉ះក្រុម ស៊ាន ពិសិដ្ឋនៃវគ្គជម្រុះមណ្ឌលទី៤ Tiger Street Football Festival 2019 នៅមណ្ឌលបាត់ដំបងថ្ងៃបើកឆាកដំបូង

បាត់ដំបង៖ ការប្រកួតវគ្គជម្រុះមណ្ឌលទី៤នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានបើកជាផ្លូវការហើយហើយនាព្រឹកថ្ងៃទី២៦  ខែមករា ឆ្នាំ២០១៩ នេះនៅទីលានបាល់ទាត់ ស្តាតចាស់វាលបែកចានខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមចំនួន ៩៦ ក្រុម  ខណៈក្រុមជើង ខ្លាំងទាំង២ ធនាគាស្រូវ ប៉ះជាមួយក្រុម ស៊ាន ពិសិដ្ឋនាថ្ងៃបើកឆាកដំបូង ចំពោះក្រុមចូលរួមក្នុងពិធី បើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។

Tiger Street Football Festival ២០១៩ បានវិលត្រឡប់មកវិញ ហើយព្រឹត្តិការណ៍ កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំង ក្រុមចូលរួមប្រកួតច្រើនជាង ៦៥០ក្រុមកីឡា ករសរុប ៣៥០០នាក់ និងមានរង្វាន់ដ៏ច្រើនសរុប ៥០,០០០ដុល្លារ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែង បានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមានឱកាស ជួបផ្ទាល់ជាមួយកំពូល តារាបាល់ទាត់ អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។

លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា នេះគឺ ជាលើកទី7ហើយ ដែលក្រុមហ៊ុនស្រាបៀថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យ ក្នុងការផ្តល់ឱកាសដល់ ប្អូនៗយុវជនដែលស្រលាញ់ កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់ ។ ហើយជាធម្មតាការប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡា បាល់ទាត់និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើការគោរពវិន័យហើយសង្ឃឹមថា ប្រកាន់ភ្ជាប់ នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

សូមបញ្ជាក់ថា សម្រាប់រដូវកាលទី៧នេះ ការប្រកួត Tiger Street Football Festival នឹងរឹតតែស្វិតស្វាញ ព្រោះក្រុមដែលចូលរួមនីមួយៗ សុទ្ធតែធ្លាប់ទទួលបានបទពិសោធន៍ច្រើនពីការ ប្រកួតនៅលើទីលានហ្វូតសាលនេះ។យ៉ាងណាមិញការប្រកួតនៅទឹកដីខេត្តបាត់ដំបងដែលជាមណ្ឌល ទី៤នេះ ក្រុមទាំង៩៦ នឹងត្រូវប្រកួតនៅទីលានបាល់ទាត់ស្តាតចាស់ វាលបែកចាន រយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦ ដល់២៧ ខែមករា ដើម្បីស្វែងរកក្រុមជើងខ្លាំង ចំនួន៩ក្រុមឡើងខ្លាំង ឈានទៅប្រកួតវគ្គ ផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយ ស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

ចំពោះសកម្មភាពប្រកួតរវាងក្រុមនីមួយៗសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ថៃហ្គ័រ៖  www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

Advertisement