មូលហេតុ​ធំ​ ​៤​ ​យ៉ាងដែល​អ្នក​គួរតែ​មក​ភ្លក់​ ​“​ម្ហូប​ស៊ី​ឈួន​”​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​

​“​ស៊ី​ឈួន​”​ ​គឺជា​ឈ្មោះ​ខេត្ត​មួយ​ ​ស្ថិតនៅ​បែក​និរតី​ ​នៃ​ប្រទេស​ចិន​ ​និង​ជា​ខេត្ត​មួយ​ ​ដែល​អង្គការ​យូ​នី​ស្គូ​ ​(​UNESCO​)​ ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា​ ​ជាទី​ក្រុង​ ​“​ម្ហូបអាហារ​”​ ​កាលពី​ឆ្នាំ​ ​២០១០​ ​ដោយសារតែ​ ​មុខម្ហូប​ជាច្រើន​ ​មាន​ប្រវត្តិ​កកើត​នៅ​ទីនោះ​ ​និង​ទទួល​បានការ​ចាប់អារម្មណ៍​ ​នៅ​ទូទាំង​ពិភពលោក​។​

​ម្ហូប​ ​នៅក្នុង​ខេត្ត​ស៊ី​ឈួន​ ​ត្រូវ​បាន​គេ​គត់​សម្គាល់ថា​ ​មាន​រសជាតិ​ហឹរ​ ​ឈ្ងុយឆ្ងាញ់​ ​និង​សំបូរ​បែប​ ​ជាពិសេស​ផ្សំ​រសជាតិ​ដោយ​ម្ទេស​ ​និង​ម្រេច​របស់​ខេត្ត​ស៊ី​ឈួន​ ​ដែល​កម្រ​ប្រើប្រាស់​នៅក្នុង​ម្ហូប​ ​នៅក្នុង​តំបន់​ផ្សេងទៀត​។​

​ជា​នេះ​ទៅទៀត​នោះ​ ​មាន​មូលហេតុ​ធំ​ ​៤​ ​យ៉ាងដែល​អ្នក​គួរតែ​មក​ពិសារ​ ​“​ម្ហូប​ស៊ី​ឈួន​”​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ ​លោក​ ​យាំង​ ​ហ្គ័រ​ជៀន​ ​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ចិន​ ​Fu​ ​Lu​ ​Zu​ ​នៅក្នុង​សណ្ឋាគារ​សូ​ហ្វី​តែល​។​
​ក្រៅពី​មាន​រសជាតិ​ហឹរ​មុត​ ​ខុសប្លែក​ពី​រសជាតិ​ហឹរ​ ​របស់​អាហារ​ផ្សេងទៀត​ ​ដោយសារតែ​វា​មាន​គ្រឿងផ្សំ​ពិសេស​ជាច្រើន​ហើយ​នោះ​ ​លោក​មេ​ចុងភៅ​ ​ជនជាតិ​ចិន​រូប​នេះ​ ​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ ​គឺ​ផ្ដល់​អត្ថ​ប្រយោជន៍​ល្អ​ ​៣យ៉ាង​ ​សម្រាប់​ការ​បរិភោគ​នៅក្នុង​ប្រទេស​ ​ដែល​មាន​អាកាសធាតុ​ក្តៅ​ ​ហើយ​សើម​ ​ដូច​ប្រទេស​កម្ពុជា​ជាដើម​។​

​រសជាតិ​ហឹរ​ ​របស់​ម្ហូប​ស៊ី​ឈួន​ ​ផ្ដល់​អត្ថ​ប្រយោជន៍​ល្អ​ ​៣​ ​យ៉ាង​ ​រួមមាន​៖​ ​១​.​ ​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​នៅពេល​អ្នក​ញ៉ាំ​ម្ហូប​ហឹរ​,​ ​២​.​ ​រសជាតិ​ហឹរ​ ​បាន​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ​និង​ទី៣​.​ ​ការ​បែកញើស​ ​ក្រោយពី​ការ​បរិភោគ​អាហារ​ហឹរ​ ​បាន​ជួយ​បណ្ដេញ​ជាតិពុល​ ​ចេញពី​រាងកាយ​។​

​ចុះ​អត្ថ​ប្រយោជន៍​ទី៤​ ​នៃ​ការ​ពិសារ​ម្ហូប​ស៊ី​ឈួន​ ​គឺជា​អ្វី​?​

​អត្ថ​ប្រយោជន៍​ ​ទី៤​ ​នោះ​គឺ​ពិតជា​ពិសេស​ណាស់​ ​សម្រាប់​ភ្ញៀវ​ដែល​មក​ពិសារ​ ​ម្ហូប​ស៊ី​ឈួន​ ​រសជាតិ​ដើម​ពិ​តៗ​ ​នៅ​ភោជនីយដ្ឋាន​ចិន​ ​Fu​ ​Lu​ ​Zu​ ​ដែល​ស្ថិតនៅ​ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែល​ ​គឺ​នឹង​មានឱកាស​ ​ឈ្នះ​សំបុត្រ​យន្តហោះ​ ​ទៅមក​ទីក្រុង​ឆឹង​ទូ​ ​ក្នុង​ខេត្ត​ស៊ី​ឈួន​ ​នៃ​ប្រទេស​ចិន​ ​ព្រមទាំង​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ​ពី​យប់​ផង​ដែរ​។​

​ក្រុម​ចុងភៅ​នៃ​ភោជនីយដ្ឋាន​ចិន​ ​Fu​ ​Lu​ ​Zu​ ​នឹង​រៀបចំ​នូវ​ឈុត​អាហារ​ស៊ី​ឈួន​ ​ពិ​សេស​ៗ​ប្រចាំ​ហាង​ក្នុង​តម្លៃ​ ​$​៤៥​+​+​ ​សម្រាប់​មនុស្សម្នាក់​ ​និង​បម្រើ​ជូន​ចាប់ពី​ ​៤​ ​នាក់​ឡើង​ទៅ​ ​សម្រាប់​អាហារ​ថ្ងៃត្រង់​ ​ចាប់ពី​ម៉ោង​ ​១១​:​៣០​ ​ព្រឹក​ ​ដល់ម៉ោង​ ​២​:​៣០​ ​ថ្ងៃ​ ​និង​ ​អាហារ​ពេលល្ងាច​ចាប់ពី​ម៉ោង​ ​6​:​00​ ​ល្ងាច​ ​ដល់ម៉ោង​ ​10​:​00​ ​យប់​។​

​សូម​ទំនាក់ទំនង​មកកាន់​លេខ​ ​023​ ​999​ ​200​ ​សម្រាប់​ការ​កក់​បន្ទប់​ ​និង​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​។​

​អំពី​ ​សូ​ហ្វី​តែល​
​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​គឺជា​សណ្ឋាគារ​ប្រណីត​ ​តាម​បែប​បារាំង​តែមួយគត់​នៅ​ទី​ក្រុង​ភ្នំ​ពញ​ ​និង​ទទួល​បាន​ពានរង្វាន់​ជាច្រើន​។​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ ​មាន​បន្ទប់​ចំនួន​ ​២០១​ ​បន្ទប់​ ​មាន​ស្ប៉ា​ ​ក្លឹប​ហាត់ប្រាណ​ ​សាល​ប្រជុំ​ ​Grand​ ​Ballroom​ ​បំពាក់​ដោយ​សម្ភារៈ​ប្រជុំ​ទំនើប​ៗ​ ​និង​ភោជនីយដ្ឋាន​ចំនួន​ ​៤​ ​។​ ​ការ​តុបតែង​តាម​រចនាបថ​បារាំង​ ​ផ្តល់​ជូន​សោភ័ណភាព​ប្រណិត​ដែល​ជ​ម្រុ​ញ​ឱ្យ​មានការ​គាំទ្រ​ឥត​ឈប់ឈរ​ ​នៅក្នុង​សណ្ឋាគារ​ដែល​ល្បីល្បាញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទំនាក់ទំនង​ ​ផ្នែក​ ​ផ្សព្វផ្សាយ​

​លោក​ ​ផល​ ​សំបូរ​
​ប្រធាន​គ្រប់គ្រង​ ​ផ្នែក​ទីផ្សារ​ ​ឌីជីថល​
​Email​:​ ​PHAL.Sambo​@​sofitel.com​
​Website​:​ ​sofitel.com​ ​|​ ​accorhotels.com​

Advertisement