ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​ដ៏​លេចធ្លោ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​វិល​ត្រឡប់មកវិញ ក្នុង​ឆ្នាំ​ទី3

កាលពី​ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018កន្លងទៅនេះ ក្រុមហ៊ុន ICVeX Co Ltd សហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រកាស​វត្ត​មាននៃ “កម្មវិធី​តាំងពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​កម្ពុជា លើក​ទី3” ដែល​សន្និសីទ​សារព័ព​ណ៌​មាន​នេះ​បានរៀបចំ​ឡើង​នៅ​ស​ណ្ឋ​គារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដោយមាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី និង​នគរូបនីយកម្ម លោក Chinakit Viphavakit នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ICVeX Co Ltd លោក សី​ុ​ន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា លោក តាំង សុជាតិ វិទូ អនុប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា និង​អ្នក​ឧបត្ថម្ភ​កម្មវិធី ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​មកពី​គ្រប់​ស្ថាប័ន។

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​កម្ពុជា​ដែលជា​ពិព័រណ៍​អន្តរជាតិ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co Ltd សហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា បាន​វិល​ត្រឡប់មកវិញ​សារជាថ្មី​សម្រាប់​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ទី 3 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 24 ដល់ 26 ខែឧសភា​នៅឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ ពិព័រណ៍​ដែលមាន​រយៈពេល​បី​ថ្ងៃនេះ នឹង​នាំមក​នូវ​យីហោល្បីៗឈានមុខ​គេ​ជាង150 ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅ​ស្រុក ដើម្បី​ដាក់​បង្ហាញ​ពី​ផលិតផល និង​ភាព​ច្នៃប្រឌិត​ថ្មី​បំផុត​របស់​ពួកគេ​ដល់​អ្នកចូលរួម​ទស្សនា ដែល​មកពី​វិស័យ​ស្ថាបត្យកម្ម ការ​រចនា​ផ្ទៃ​ខាងក្នុង ការអភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ ក៏ដូចជា​ម្ចាស់ផ្ទះ និង​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​ផងដែរ។ ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេ​គ័​រ​កម្ពុជា ឆ្នាំ 2018នេះ ស្ថិតក្រោម​ប្រធានបទ “ការ​រចនា​កន្លែងធ្វើកា​រ និង​ការរស់នៅ​កាន់តែ​ប្រសើរ។

លោក Chinakit Viphavakit ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ICVeX បាន​មានប្រសាសន៍ថា “សម្រាប់​ពិព័រណ៍​លើក​ទី3 ក្នុងឆ្នាំនេះ យើង​នឹង​ផ្តល់ឱកាស​ជាច្រើន​ដល់​អ្នកចូលរួម​ក្នុងការ​សិក្សា​រៀនសូត្រ។ យើង​ចង់​បំផុសគំនិត​ដល់​ប្រជាជន​កម្ពុជា និង​ផ្តល់​គំនិត​និង​ចំណេះដឹង​ដល់​ពួកគេ​នូវ​វិធីសាស្ត្រ​ក្នុងការ​រចនា​កន្លែងធ្វើកា​រ និង​ការរស់នៅ​របស់​ពួកគេ​បាន​កាន់តែ​ល្អប្រសើរ។

ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ជា​ម្ចាស់ផ្ទះ​នៃ​សិក្ខាសាលា​ដ៏​មាន​សក្តានុពល​រយៈពេល3ថ្ងៃ​ក្រោម​ការគាំទ្រ​ដោយ​សមាគម​ស្ថាបត្យករ​កម្ពុជា ដោយមាន​ការរៀបចំ និង​ធ្វើ​បទ​បង្ហាញ​ដែលមាន​គោលបំណង​អប់រំ និង​ការកម្សាន្ត រួមទាំង​ការប្រកួតប្រជែង​លើ​ការ​រចនា​សម្រាប់​សិស្សានុសិស្ស និង​សកម្មភាពផ្សេងៗទៀតផង​ដែរ។                កម្មវិធី​នេះ​ក៏​ផ្តល់ឱកាស​ផ្តាច់មុខ​ផងដែរ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ភ្ញៀវ វី​អាយ​ភី វាគ្មិន និង​ក្រុមហ៊ុន​តាំងពិព័រណ៍​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​របស់​ស្ថាបត្យករ​កម្ពុជា​ឆ្នាំ 2018 នៅ​ថ្ងៃទី24 ខែឧសភា នៅឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។ កម្មវិធី​នេះ​សមស្រប​សម្រាប់​អ្នក​អភិវឌ្ឍន៍ អ្នក​រចនា ស្ថាបត្យករ និង​អ្នក​តុបតែង​សម្រាប់​សំបុត្រ​ចូលរួម​មានតម្លៃ 40 ដុល្លារ​ក្នុង​ម្នាក់។ សំបុត្រ​អាច​ជាវ​បាន​តាមរយៈ​គេហទំព័រ cambodiaarchitectdecor.com

Advertisement