​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​ហើយ​ ​

​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី20ខែកុម្ភៈ​ ​ឆ្នាំ2019​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​គោលបំណង​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​ ​ដែល​បាន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មី​ម្តង​ទៀត​ ​ដោយមាន​ការចូលរួម​ពី​ក្រុមកីឡា​ករ​ឆ្នើម​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ជាច្រើន​ក្រុម​។​ ​

​ឯកឧត្តម​ ​ប៊ូ​ ​ជុំ​សេរី​ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ឯកឧត្តម​ ​បណ្ឌិតសភា​ចារ្យ​ ​សំ​ ​សោ​ភាន់​ ​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ ​លោក​ ​SAMSON​ ​WONG​ ​អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​និង​លោក​ ​CHRIS​ ​LIU​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ ​(​FIVB​)​ ​បាន​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ ​និង​ស្វាគមន៍​នូវ​ការប្រកាស​បើក​ជា​ផ្លូវ​កា​រនូ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

នេះ​ជា​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្ដរ​ជាតិ​លើក​ទីពីរ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ ​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រក្រោ​មកិ​ច្ច​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ ​(​FIVB​)​ ​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។​ ​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​នឹង​មាន​ក្រុមកីឡា​ករ​ឆ្នើម​សញ្ជាតិ​កម្ពុជា​ ​និង​ក្រុមកីឡា​ករ​ឆ្នើម​អន្តរជាតិ​ជាច្រើន​ក្រុម​ដូចជា​មក​ពី​ប្រទេស​ជប៉ុន​ ​ឆេក​ ​ថៃ​ ​សហរដ្ឋអាមេរិក​ ​ទី​ក្រង​តៃប៉ិ​ ​អូស្ត្រាលី​ ​ប៉ូឡូញ​ ​កាណាដា​ ​ស៊ីប​ ​អ៊ីស្រាអែល​ ​សិង្ហបុរី​ ​អាល្លឺម៉ង់​ ​ក្រិក​ ​ស៊ុយ​អែដ​ ​និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។​ ​

​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​នឹង​ផ្តល់​ភាព​រំភើប​រីករាយ​ក្រៃលែង​សម្រាប់​ទស្សនិកជន​ ​ដោយសារ​កីឡាករ​មក​ពី​បណ្តា​ប្រទេស​ជាច្រើន​នឹង​ចូលរួម​ប្រកួតប្រជែង​គ្នា​នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​សន្សំ​ពិន្ទុ​ ​ដែល​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ​ ​FIVB​ ​World​ ​Tour​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិច​ ​2020​ ​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

​កម្មវិធី​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី21​ ​កុម្ភៈ​ ​ដល់​ថ្ងៃទី16​ ​ខែមេសា​ ​នៅ​ទូទាំង​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំពីរ​ដោយមាន​កាលវិភាគ​ប្រកួត​ដូច​ខាងក្រោម​៖​ ​១​.​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី21​ ​ដល់​ថ្ងៃទី24​ ​ខែកុម្ភៈ​។​ ​២​.​ ​ខេត្ត​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​2ដល់​ថ្ងៃទី3​ ​ខែមីនា​។​ ​៣​.​ ​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ថ្ងៃទី7ដល់​ថ្ងៃទី10​ ​ខែមីនា​។​ ​៤​.​ ​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី​ ​21​ ​ដល់​ថ្ងៃទី24​ ​ខែមីនា​ ​។​ ​៥​.​ ​ក្រុង​ប៉ោយប៉ែត​ ​នៅ​ថ្ងៃទី30​ ​ដល់​ថ្ងៃទី31​ ​ខែមីនា​។​ ​៦​.​ ​ខេត្តបាត់ដំបង​ ​នៅ​ថ្ងៃទី4​ ​ដល់​ថ្ងៃទី7​ ​ខែមេសា​ ​។​ ​៧​.​ ​ខេត្ត​កំពង់ចាម​ ​នៅ​ថ្ងៃទី14​ ​ដល់​ថ្ងៃទី16​ ​ខែមេសា​។​ ​កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កីឡា​កិ​រិនី​ ​និង​នៅ​ខេត្តសៀមរាប​សម្រាប់​កីឡាករ​ផ្នែក​បុរស​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​កំពង់ស្ពឺ​សម្រាប់​កីឡាករ​ផ្នែក​បុរស​ ​និង​ខេត្តបាត់ដំបង​សម្រាប់​កីឡា​កិ​រិនី​។​ ​រង្វាន់​ទឹកប្រាក់​សរុប​គឺ​ ​60,000​ ​ដុល្លារ​អាមេរិក​ ​ដោយក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​5,000​ ​ដុល្លារ​អាមេរិក​ចំណែក​ឯ​ក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​25,000​ ​ដុល្លារ​អាមេរិក​។​ ​

​ការប្រកួត​បើកឆាក​ចាប់ផ្តើម​ពី​ម៉ោង9​ ​ព្រឹក​ដល់5​ ​ល្ងាច​ចាប់ពី​ថ្ងៃទី21​ ​ដល់​ថ្ងៃទី24​ ​ខែកុម្ភៈ​ ​នៅ​បរិវេណ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​។​ ​កម្មវិធី​ប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​ខេត្ត​ក្រុង​ចំនួន​ប្រាំពីរ​។​ ​បន្ទាប់ពី​កម្មវិធី​ប្រកួត​នៅពេល​ថ្ងៃ​ ​មានការ​ប្រគុំ​តន្រ្តី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ​ ​ព្រមទាំង​តា​រា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ជាច្រើន​រូប​ដូចជា​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​លោក​ ​ណុប​ ​បញ្ញា​រិទ្ធ​ ​លោក​ ​ឆន​ ​សុវណ្ណ​រាជ​ ​លោ​ក​ហ្សូ​ណូ​ ​អ្នកនាង​ ​សុខ​ ​ស្រី​នាង​ ​លោក​ ​នី​រតនា​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​កញ្ញា​ ​សួស​ ​វីហ្សា​ ​អ្នកនាង​ ​ពេជ្រ​ ​សោភា​ ​លោក​ ​នី​កូ​ ​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​លោក​ ​ស្តិ​ប​ ​ជី​ដេ​តូ​តូ​ ​(​DJ​ ​Toto​)​ ​និង​តារា​ជាច្រើន​រូប​ទៀត​។​

​កាន់តែ​ធំ​ ​កាន់តែ​អស្ចារ្យ​ ​កាន់តែ​កក្រើក​រីករាយ​!​ ​សូម​ចូលរួម​ទស្សនា​ឲ្យបាន​ច្រើន​កុះករ​ជាមួយ​ស្រា​បៀរ​អាន់​ឆ័រ​!​ ​សូមកុំ​រំលង​ព្រឹត្តិ​ការណ៍​ពិសេស​ប្រចាំឆ្នាំ​នេះ​ឲ្យសោះ​!​ ​ទទួលយក​ភាព​សប្បាយរីករាយ​យ៉ាង​ពិតប្រាកដ​ជាមួយ​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​!​ ​រីករាយ​ស្រស់ថ្លា​ ​ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ​ ​អាន់​ឆ័រ​!​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​ ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖​ ​https​:​/​/​www.facebook.com​/​AnchorBeerKH​/​ ​។​

​ពិសា​ស្រា​បៀរ​អាន់​ឆ័​ដោយ​ការទទួលខុសត្រូវ​៕​

Advertisement