ជួប​ជាមួយ​កំពូល​តារាចម្រៀងល្បីៗក្នុង​កម្មវិធី «ស​ង្គ្រា​ន្ត ភីភី​អេស​អ៊ី​ហ្សិត IDOL 2018»

ការប្រគំ​សិល្បៈ និង​តន្ត្រី​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយមាន​កម្មវិធី​ការប្រកួតប្រជែង​សម្រស់​និង​ទេពកោសល្យ និង​ការសំដែង​សិល្បៈ រួម​ជា មួយ​តារាចម្រៀងល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដ៍​ធំ​បំផុត សម្រាប់​ទស្សនិកជន២៧០០០នាក់។

XIAOYI

ព្រឹត្តិការណ៍​សិល្បៈ និង​ការប្រគំ​តន្ត្រី​ប្រចាំឆ្នាំ​លើ​ទីធ្លា​ដ៏​ធំ​ទូលាយ ប្រារព្ធ​ឡើង​សម្រាប់​អបអរ​ការរីកចម្រើន និង​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​លំដាប់​អន្តរជាតិ​ឈានមុខ​គេ​នៅ​កម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈានមុខ​គេ​នៅ​កម្ពុជា នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នាពេល​ខាងមុខនេះ ដែលមាន​ឈ្មោះថា “សង្គ្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018” ។ ព្រឹត្តិការណ៏នេះ នឹងមាន​កម្មវិធីពិសេសៗដូចជា ការប្រកួតប្រជែង​សម្រស់​និង​ទេ​ព្យ​កោសល្យ​ពិសេស របស់​កម្មករ​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នានា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹង​សម្តែង​សមត្ថភាព​និង​ទេពកោសល្យ នៅ​ចំពោះមុខ មហាជន និង​មានការ​ដាក់ពិន្ទុ​កាត់សេចក្ដី​ដោយ​គណៈកម្មការ​សម្រាប់​ជ្រើសរើស​ជ័យលាភី។ អី្វ​ដែល គួរឱ្យ​ចាប់អារម្មណ៍ និង​ធ្វើអោយ​ព្រឹ​ត្ត​ការណ៍​នេះ​កាន់តែ​សប្បាយ និង​វិសេសវិសាល​ថែមទៀត​នោះ គឺ មានការ​សំដែង​សិល្បៈ​របាំ​បូរាណ របាំ​សហ​សម័យ របស់​ក្រុម​សិល្បៈ​អាជីព​កម្រិត​ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​វត្ដ​មាន​ចូលរួម​ពី​តារាល្បីៗប្រចាំ​ប្រទេស​កម្ពុជា​ដូចជា លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុ​ឃីម និង​ក្រុម​កំប្លែង​នាយ​ពែ​កមី​ទៀតផង ។ ទស្សនិកជន​ដែល​រំពឹងទុក​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ប្រមាណ ២៧០០០នាក់។

លោកស្រី ហ៊ុន ចាន់​ប៉ី អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភិ​អិ​ល​ស៊ី និង​ជា​អ្នករៀបចំ​កម្មវិធី​ឆ្នាំនេះ​មានប្រសាសន៍ថា យើងមានសេចក្តីគោរព និងអោយតម្លៃទៅដល់កម្មករ និងកម្មការិនី។ ជាការពិតនិង មានសារសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការធ្វើការងារជាក្រុម និងយល់អំពីសេចក្តីត្រូវការរបស់ពួកគាត់ និង មានការសហការល្អរវាងគ្នាទៅវិញទៅមក ដើម្បីឱ្យការងារមានភាពរីកចម្រើន និងភាពលូតលាស់។ ហេតុដូច្នេះហើយ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ អមជាមួយនឹង កម្មវិធីសង្ក្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018 នាពេលខាងមុខនេះ គឺជាការបង្ហាញនូវការអោយតម្លៃ ការលើកទឹកចិត្ត និងពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត រវាងក្រុមការងាររបស់តំបន់សេដ្ឋកិច្ចពិសភ្នំពេញ កម្មករកម្មការិនី អ្នកដឹកនាំ អ្នកវិនិយោគ និងសហគមន៍ដែលនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសរបស់យើង ដើម្បីការសហការងារល្អនាពេលអនាគតបន្តទៅទៀត។  យើងខ្ញុំរង់ចាំទទួល និងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធី និងចូលរួមសប្បាយរីករាយទាំងអស់គ្នាក្រោយពីបានបំពេញការងារយ៉ាងសកម្មសម្រាប់ឆ្នាំកន្លងមក

លោកជំទាវ​ឧកញ៉ា លីម ឈីវហូរ អគ្គនាយិកា​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង មានប្រសាសន៍ថា “ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍ជាលើកទី៥សម្រាប់ឆ្នាំនេះ និងសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភ និងដៃគូសហការរបស់យើង ហើយនេះគឺជាការឆ្លើយតបដល់កម្មករកម្មការិនីរបស់យើង ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងឆ្នាំកន្លងទៅ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានអញ្ជើញភ្ញៀវសំខាន់ៗជាច្រើនដូចជា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី  ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនៃស្ថានទូតជាច្រើនក្នុងប្រទេសកម្ពុជា ព្រមទាំងសមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា

“យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភកម្មវីធី និងដៃគូសហការទាំងអស់ សម្រាប់ការគាំទ្រដោយសប្បុរស ដើម្បីញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅបាន និងសម្រាប់ការបំពេញការងារយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះរយៈពេលពីរបីខែដោយគ្មាននឿយហត់  ប្រសាសន៍​លោក Hiroshi Uematsu នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី។ “នៅពេលចាប់ផ្តើមកម្មវិធីនេះពីរបីឆ្នាំដំបូង យើងមានទស្សនិកជនចូលរួមប្រមាណជា១ម៉ឺននាក់ប៉ុណ្ណោះ។ លើកនេះ យើងសង្ឃឹមថា ចំនួនទស្សនិកជនចូលរួមនឹងកើនឡើង៣ដង ហើយខ្ញុំគិតថា វាជាកម្មវិធីប្រគុំតន្ត្រីសម្រាប់សហគមន៍ធំជាងគេ ដែលមានតែមួយគត់នៅកម្ពុជា។ យើងពិតជាអរគុណសម្រាប់អ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យកម្មវីធីដ៏គួរឱ្យសប្បាយរីករាយមួយនេះ ដំណើរការទៅបាន និងទន្ទឹងរង់ចាំរាត្រីដ៏អស្ចារ្យនេះ

ការប្រកួតប្រជែង​ឆ្នាំនេះ មាន​កម្មករ​កម្មការិនី​ចូលរួម​ដាក់ពាក្យ​ប្រមាណ​ជា៨០នាក់ ហើយ​ការ​ជម្រុះ​លើក​ទី១ បានធ្វើ​ឡើង​នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយ​ជ្រើសរើស​បាន​បេក្ខជន​ដែល​ត្រូវ​បន្តទៅ​កាន់​វគ្គ​បន្ទាប់​ចំនួន៤០នាក់ ប្រុស២០នាក់ ស្រី២០នាក់។ ការ​ជម្រុះ​លើក​ទី២ បានធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែមីនា ដើម្បី​សម្រាំង​យក​បេក្ខជន​ចំនួន១០នាក់ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៅលើ​ឆាក​នា​ថ្ងៃទី៣១ ខែមីនា៕

Advertisement