ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុចូលរួមក្នុងព្រឹត្តិការណ៍បើកបរដោយសុវត្ថិភាព

ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខូអិលធីឌី ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Isuzu ភីកអាប់ និងរថយន្ត Isuzu SUV នៅក្នុងប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ “Fresh Free Fun” ដើម្បីលើកកម្ពស់ការបើកបរប្រកបដោយសុវត្ថិភាព និងផ្តល់ជូនភាពរីករាយដល់អ្នកដំណើរតាមដងផ្លូវទៅកាន់ខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។

ព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងនៅទីកន្លែងសម្រាប់យានយន្តឈប់សម្រាក នៅទីតាំងលោកយាយម៉ៅ (ពេជ្រនិល) តាមបណ្តោយផ្លូវជាតិលេខ4 ដែលក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុបានរៀបចំចែកជូនភេសជ្ជៈដល់អ្នកបើកបរសម្រាប់ពិសាដើម្បីបង្កានូវភាពហេវហត់ និងអស់កម្លាំងដែលបណ្តាលមកពីការធ្វើដំណើរផ្លូវឆ្ងាយ។

ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុ ក៏បានផ្តល់ជូននូវភាពរីករាយ និងការកម្សាន្តនានាជូនដល់សាធារណៈជនទូទៅផងដែរ រួមមានល្បែងកម្សាន្ត និងសកម្មភាពនានានៅតាមស្តង់របស់ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុ ព្រមទាំងផ្តល់ជូនវត្ថុអនុស្សាវីយ៍ជាច្រើនដើម្បីជាសក្ខីភាពបញ្ជាក់អំពីការរៀបចំព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមសរុបជាង 4000នាក់។ សូមស្វែងយល់ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ https://www.isuzucambodia-tis.com ឬតាមរយៈក្រុមហ៊ុនចែកចាយអ៊ីស៊ូហ្ស៊ុ ខេ (ខេមបូឌា) ខូ អិលធីឌី នៅរាជធានីភ្នំពេញ ទូរសព្ទលេខ 023 950 084៕

Advertisement