ផាក​កាហ្វេ​រៀបចំ​ពី​ធី​ជប់លៀង​បញ្ចប់​កម្មវិធី​កិច្ច​ស​ន្ទ​រនា​ប្រចាំខែ2017 និង​បង្ហើប​ពី​កម្មវិធី2018

ភ្នំពេញ៖ ផាក​កាហ្វេ​បានរៀបចំ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ប្រចាំខែ​ក្នុង​ឆ្នាំ2017យ៉ាង​ជោគជ័យ ដោយមាន​ការចូលរួម​ជា​ដៃគូ​សហ​ការណ៍​រៀបចំ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ។ ដើម្បី​ជាការ​អបអរសាទរ​នូវ​ភាពជោគជ័យ​ក្នុង​សកម្មភាព​សង្គម​មួយ​នេះ​ក៏ដូចជា​ដើម្បី​ថ្លៃ​ង​អំណរគុណ​ដល់​វាគ្មិន​កិត្តិយស​ទាំង 23រូប​តាំ​ពី​ខែមករា​មក ផាក​កាហ្វេ និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​បានរៀបចំ​កម្មវិធី​ជប់លៀង​ថ្លៃ​ង​អំណរគុណ នៅ​ពី​ថ្ងៃទី14 ធ្នូ​កន្លងទៅនេះ នៅ​សាខា​ផាក​កាហ្វេ​បាក់​ទូក។ កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​បុគ្គលិក​ជាន់ខ្ពស់ និង​ថា្នក់​ដឹកនាំ​ស្ថាប័ន និង​ក្រុមហ៊ុនល្បីៗនៅ​កម្ពុជា។

គូរ​រំលឹក​ផង​ដែលថា​កម្មវិធី CSR មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចូលរួម​បណ្តុះបណ្តាល​សហគ្រិនភាព​ក្នុងប្រទេស​យើង ជាពិសេស​សម្រាប់​អ្នក​ដែល​ចាប់ផ្តើម​អាជីវកម្ម​ថ្មីថ្មោង អោយ​គាត់​បាន​យល់​ពីរ​បែបបទ​នៃ​ការធ្វើ​អាជីវកម្ម​ពី​បុគ្គលល្បីៗ និង​រៀបចំ​យ៉ាងណា​អោយ​អាជីវកម្ម​របស់​ពួកគាត់​រីកចំរើន​ទៅមុខ​ជៀសផុត​ពី​ភាព​ប្រថុយប្រថាន នេះ​បើតាម​ការលើកលើង​រប​ស់លោក គុយ វ៉ា​ត់ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផាក​កាហ្វេ និង​លោក ប៉ិច ប៉ូ​លែ​ន អគ្គនាយក​នៃ​ក្រុមហ៊ុន Westline Education Group។ លោក​បាន​បន្តថា កម្មវិធី​ជួយ​ដល់​អ្នកចូលរួម​ដែលមាន​ចំនួន​ប្រមាណ1000នាក់ ទទួលបាន​នូវ​ចំនេះដឹងល្អៗ និង​បទពិសោធន៍ល្អៗ ផ្ទាល់​ពី​វាគ្មិន​កិត្តិយស​របស់​យើង។ ខ្លឹមសារ​ទាំង​អស់នៃ​ការបណ្តុះបណ្តាល​ក្នុង​ឆ្នាំ2017នេះ យើង​បាន​ផ្តោត​សំខាន់​លើ​ការ​ដំណើរការ​គោល​គំនិត​អាជីវកម្ម​ដែល​បែង​ចែកជា​ប្រធានបទ​ផ្សេងគ្នា។ ព្រឹត្តិការណ៍​នេះ​ជួយ​បង្កើតអោយមាន​ទំនាក់ទំនង​រវាង​អ្នកចូលរួម អ្នក​ឧបត្ថម្ភ​កម្មវិធី និង​ដៃគូ អំពី​ការយល់ដឹង​អំពី​ម៉ាក​របស់​ពួកគេ ក្នុងចំណោម​សហគ្រិន។

លើសពីនេះ​ទៀត​លោក​ទាំងពី​ក៏បាន​ថ្ងែ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​វាគ្មិន​កិត្តិយស​ទាំងអស់ ទាំង​ដៃគូរ​ឧបត្ថម្ភធំៗដែលមាន​ដូចជា​ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន​សន្តិ​សុខលី​ប្រា និង​ធនាគារ RHB និង​ដៃគូរ​សហការ​ណ៍​ឧបត្ថម្ភផ្សេងៗទៀត​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ឆ្នាំ2017នេះ។

ទន្ទឹមគ្នានេះ​ដែល​លោក ហេង សេង​លី នាយក​គ្រប់គ្រង​នៃ​ផាក​កាហ្វេ​ក៍បាន​បង្ហើប​ពី​កម្មវិធី​សង្គម​ថ្មី​សម្រាប់​ឆ្នាំ2018 ដែល​ផាក​កាហ្វេ​នឹង​សហ​ការណ៍​ជាមួយ​ស្ថាប័ន​ជំនាញ​ធ្វើ​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​គំរោង​អាជីវកម្ម​ប្រចាំឆ្នាំ ហើយ​អ្នកឈ្នះ​នឹង​ទទួលបាន​រង្វាន់​ចំនួន 10000ដុល្លារ នឹង​ឱកាស​វិនិយោគ​ពី​វិនិយោគិនជំនាញៗថែម​ទៀតផង៕

Advertisement