ប្រា​សាក់​បញ្ចុះ​អត្រា​ការប្រាក់​ឥណទាន​ប្រាក់​រៀល​ដើម្បី​ចូលរួម​ការ​រីកចម្រើន​របស់​អតិថិជន​

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​នៅ​កម្ពុជា​ ​ដែល​មាន​បណ្តាញ​ការិយាល័យ​ជិត​ ​180​ ​ទូទាំង​ប្រទេស​និង​មាន​បុគ្គលិក​ជាង​ ​8,000​ ​នាក់​ ​កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង​ ​40​ ​ម៉ឺន​នាក់​ ​នៅតែ​បន្ត​គាំទ្រ​ការប្រើ​ប្រាស់​ប្រាក់​រៀល​តាមរយៈ​ការ​ផ្តល់​ ​«​ឥណទាន​ជា​ប្រាក់​រៀល​»​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​ប្រា​សាក់​ ​បាន​នាំ​យក​ដំណោះស្រាយ​ហិ​រញ្ញ​វត្ថុ​ដ៍​ល្អប្រពៃ​សម្រាប់​អតិថិជន​តាមរយៈ​ការ​ផ្តល់​ទំហំ​ឥណទាន​ជា​ប្រាក់​រៀល​កាន់តែ​ធំជាង​មុន​ ​រយៈពេល​ខ្ចី​កាន់តែ​វែង​ជាង​មុន​ ​និង​អត្រា​ការប្រាក់​កាន់តែ​ពិសេស​ជាង​មុន​ ​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការប្រើ​ប្រាស់​ប្រាក់​រៀល​សម្រាប់​ប្រកប​អាជីវកម្ម​ ​កសិកម្ម​ ​ ​និង​មុខរ​បរ​ផ្សេង​ៗ​»​។

​លោក​ ​សូ​នី​ ​បន្ត​ទៀត​ថា​ ​«​ ​ប្រា​សាក់​នៅតែ​បន្ត​ពង្រីក​វិសាលភាព​ ​និង​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរយើង​ ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​ ​ជាមួយនឹង​ទំហំ​កម្ចី​រហូតដល់​ ​2,000​ ​លាន​រៀល​ ​រយៈពេល​កម្ចី​រហូតដល់​ ​120​ ​ខែ​ ​អត្រា​ការប្រាក់​ទាប​ជាង​មុន​ ​និង​របៀប​សង​ត្រលប់​សមស្រប​តាម​លំហូរ​សាច់ប្រាក់​របស់​អតិថិជន​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ជីវភាពរស់នៅ​របស់​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​ ​និង​តប​តាម​តម្រូវការ​របស់​អតិថិជន​។​»​

​លោកអ្នក​អាច​ទាក់ទង​ប្រា​សាក់​ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​ ​ឬ​ ​ប្រើប្រាស់​សេ​វា​ផ្សេង​ៗ​ ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​0969​ ​999​ ​911​ ​ឬ​ ​អញ្ជើញ​ទៅកាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​។​ ​
​ក្រៅពី​សេវា​ឥណទាន​ ​ប្រា​សាក់​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែបដូចជា​ ​ប្រាក់បញ្ញើ​សន្សំ​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ប្ដូរប្រាក់​ ​សេវា​ធនាគារ​ចល័ត​ ​អេ​ធី​អឹម​ ​ទិញ​កាត​ទូរស័ព្ទ​ ​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​ ​សេវា​បើកប្រាក់​បៀវត្ស​ ​និង​សេ​វា​ផ្សេង​ៗ​ជាច្រើន​ទៀត​។​

Advertisement