មណ្ឌលកម្សាន្តណាហ្គាវើលទី២ សម្ពោធជាផ្លូវការ ខណៈគម្រោងទី៣កំពុងសិក្សា

នៅក្នុងឳកាសពិធីបើកជាផ្លូវការ នៃមណ្ឌលកម្សាន្តណាហ្គាវើលទី២ នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក Tan Sri Dr. Chen Lip Keong ជាស្ថានិក និងនាយកប្រតិបត្តិ ក្រុមហ៊ុនណាហ្គាខប លីមីធីត ព្រមទាំងឯកអគ្គរដ្ឋអាស៊ាន ប្រចាំនៅប្រទេសកម្ពុជាទំាង១០ប្រទេស ក្នុងរាត្រីសមោលអាស៊ានហ្គោល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ។

លោក Tan Sri Dr. Chen Lip Keong ជាស្ថានិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប លីមីធីតបានមានប្រសាសន៍ថា ណាហ្គាខបមិនត្រឹមតែជា មណ្ឌលកម្សាន្តចម្រុះធំជាងគេ ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទំាំងធំជាងគេ ក្នុងតំបន់ទន្លេមេគង្គទៀតផង។ វាជាក្រុមហ៊ុនកាស៊ីណូទីមួយ នៅក្នុងទីផ្សារភាគហ៊ុន ទីក្រុងហុងកុង ដែលបានចុះបញ្ជីឆ្នាំ២០០៦ និងជាក្រុមហ៊ុនបរទេសទីមួយ ដំណើរការមានមូលដ្ឋាននៅប្រ ទេសកម្ពុជា ថែមទំាងចុះបញ្ជីទីផ្សារភាគហ៊ុន នៅក្រៅប្រទេស ចំពោះណាហ្គាខប បានផ្តល់ការងារ ដល់ប្រជាជនកម្ពុជា ប្រមាណមួយម៉ឺននាក់ ។ មានន័យថា យើងបានជួយបង្កើតការងារ និងចូលរួមអភិឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា ប្រកបដិយភាពវិជ្ជមាន យើងបានជួយលើកកម្ពស់ វិស័យទេសចរណ៍ លើកកម្ពស់ការវិនិយោគទុន ពីបរទេសទាកទាញ FDI និងជាក្រុមហ៊ុនធំជាងគេ ដែលបានបង់ពន្ធយ៉ាងត្រឹមត្រូវ ដល់ប្រទេសកម្ពុជា។

លោកនាយកប្រតិបត្តិក្រុមហ៊ុន ណាហ្គាខប បានបន្តថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ ដែលស្ថេរភាពនេះនឹងនាំ នាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនជាលំដាប់ កាន់តែឆាប់រហ័ស។ ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជានឹងមានសន្តិភាព សន្តិសុខ និង ស្ថេរភាពនយោបាយ តរៀងទៅដែលជាប្រទេស ប្រជាធិបតេយ្យសេរីពហុបក្ស។ ជាមួយគ្រឹះនយោបាយដ៏រឹងមាំនេះ ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជា នឹងមានជីវភាពកាន់តែប្រសើរថែមទៀត ព្រមទាំងអាចទាក់ទាញ វិនិយោគិនឲ្យមកវិនិយោគ កាន់តែច្រើនថែមទៀត ។

តាមរបាយការណ៍ របស់ធនាគារពិភពលោកបានឲ្យដឹងថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើន យ៉ាងឆាប់រហ័សក្នុងទ្វីបអាស៊ី គឺកើនឡើង៧ភាគរយ ហើយអត្រានៃភាពក្រីក្រ បានថយចុះពី ៤៧,៨ភាគរយ ក្នុងឆ្នាំ២០០៧ ទៅ ១៣,៥ភាគរយក្នុងឆ្នាំ២០១៤ ។
អតីតនាយកប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី ភាគអាគ្នេយ៍លោក Ultrich Zachau បានមានប្រសាសន៍ថា “អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺកម្ពុជាមានអភិវឌ្ឍខ្លួន យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី”។ កម្ពុជានឹងមានសេដ្ឋកិច្ច កាន់តែប្រសើរ ហើយអត្រានៃភាពក្រីក្រ នឹងកាន់តែថយចុះ ខ្ញុំគិតថាកម្ពុជា គឺជាប្រទេសដែលបានកាត់បន្ថយ ភាពក្រីក្រយ៉ាងឆាប់រហ័សមួយ ក្នុងទ្វីបអាស៊ី និងពិភពលោក ។

ខ្ញុំជឿជាក់ថា ចំនួនបន្ទប់នៅមណ្ឌលកម្សាន្ត NagaCity Complex នឹងអាចកើនដល់ពីប្រហែល ៧០០០ដល់១០០០០ បន្ទប់ ហើយខ្ញុំសង្ឃឹមថា ក្នុងពេលឆាប់ៗនេះ អ្នកទាំងអស់គ្នាប្រហែល ជានឹងអាចចូលរួមពិធីបើកសម្ពោធ ណាហ្គាទី៣ ក៏ថាបាន។ ណាហ្គាខប គឺជាមណ្ឌលកម្សាន្តចម្រុះ លំដាប់ពិភពលោកដែលជាក្រុមហ៊ុន និងសណ្ឋាគារ ដែលរកប្រាក់ចំណេញ បានច្រើនជាងគេមួយនៅក្នុងពិភពលោក។  ជាមួយការបើកដំណើរការ នៃណាហ្គាទី២ និងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក វានឹងក្លាយទៅជាមណ្ឌល កម្សាន្តចម្រុះលំដាប់ពិភពលោកមួយ ដែលមានទឹកប្រាក់វិនិយោគប្រមាណ១,៥កោដិ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី ៣១ តុលា ២០១៧ មូលធនទីផ្សាររបស់មណ្ឌលកម្សាន្ត ណាហ្គាវើល ដ៍មានទំហំទឹកប្រាក់ ៣,៥២ កោដិដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនអចលនទ្រព្យហុងកុង Colliers International HK បានវាយតម្លៃ ណាហ្គាទី ១ និងណាហ្គាទី ២ មានតម្លៃប្រមាណ ៥,១ កោដិដុល្លារអាមេរិក ហើយណាហ្គាគ្រុប មិនមានជំពាក់បំណុលអ្វីទាំងអស់។

មណ្ឌលកម្សាន្តណាហ្គាវើលដ៍ មានបន្ទប់សណ្ឋាគារប្រមាណ១,៧០០ បន្ទប់ តុហ្គេមជាង ៦០០ គ្រឿង និងតុហ្គេមអេឡិចត្រូនិកប្រមាណ៥,០០០ គ្រឿង សាលមហោស្រពដែលមាន ២២០០  កៅអី មហាសាលសន្និបាត ហាងលក់ទំនិញក្រោមដី ព្រមទាំងភោជនីយដ្ឋាន បានីយដ្ឋាន និងហាងកាហ្វេលំដាប់កំពូលជាច្រើនកន្លែង៕

Advertisement