កម្ពុជា និង​ឡាវ បានឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​នៅក្នុង​វិស័យ​នានា​ដែល​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​កំពូល​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ

សម្តេច​តេ​ជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ បាន​ជួប​ពិភាក្សាគ្នា​ស៊ីជម្រៅ លើ​វិស័យ​នយោបាយ ការពារជាតិ និង​សន្តិសុខ ពាណិជ្ជកម្ម និង​ការវិនិយោគ ការតភ្ជាប់​តាមផ្លូវ​គោក និង​អាកាស ថាមពល ទេសចរណ៍ ការអប់រំ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១។

ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់ កម្ពុជា ចាប់ពី​ថ្ងៃទី ២៩-៣០ វិច្ឆិកា របស់ នាយករដ្ឋមន្ត្រី​ឡាវ ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh) ​តប​តាម​ការអញ្ជើញ​របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​​កម្ពុជា។

នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាពគ្នា ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​កម្ពុជា និង​ឡាវ។ ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​ផងដែរ។

សេចក្ដីលម្អិត សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់ នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ កម្ពុជា ដូចខាងក្រោម៖

Advertisement