ចង់ទៅដើរលេងក្រៅប្រទេសជាមួយក្រុមគ្រួសារ…តើទៅណាល្អ?

Family Trip ជាចំណោទពិបាកមួយសម្រាប់ឪពុកម្ដាយដែលចង់នាំកូនទៅទស្សនាពិភពលោក ព្រោះមិនដឹងថានឹងចាប់ផ្ដើមទៅទីណាល្អ…ថ្ងៃនេះឡារ៉ែនសូមណែនាំប្រទេស 5ដែលស័ក្តិសមបំផុតក្នុងការទៅដើរលេងកម្សាន្តទាំងគ្រួសារ ព្រោះមានទាំងសួនកម្សាន្ត មានកិច្ចការងារកម្សាន្តសប្បាយៗ និងទីកន្លែងដែលអាចឱ្យក្មេងៗបានជិតស្និទ្ធជាមួយនឹងធម្មជាតិ ព្រោះនៅក្នុងប្រទេសនីមួយៗមានចំណុចល្អផ្សេងៗពីគ្នា ដូច្នេះសាកល្បងជ្រើសរើសប្រទេសដែលត្រូវនឹងចំណង់ចំណូលចិត្តក្រុមគ្រួសារលោកអ្នកទៅមើល៍ រួចហើយនាំគ្នារៀបចំវ៉ាលីសទៅតែម្ដង…។

1 . ប្រទេសម៉ាឡេស៊ី

ប្រទេសក្នុងសហគមន៍អាស៊ានយើងដូចជាប្រទេសម៉ាឡេស៊ីនេះ ងាយស្រួលទៅ ថ្លៃចាយវាយក៏មិនច្រើន ថែមទាំងមានសួនកម្សាន្ត និងអាងលេងទឹកដ៏គួរឱ្យចាប់អារម្មណ៍ ដូចជា Legoland Water Park នៅក្នុងរដ្ឋ យ៉ះហូ ដែលមានកន្លែងលេងដល់ទៅជាង 20កន្លែង អាចឱ្យយើងសប្បាយបានទាំងក្រុមគ្រួសារតែម្ដង ឬបើចង់ឱ្យកូនៗបានជិតស្និទ្ធនឹងធម្មជាតិ ឡារ៉ែនសូមណែនាំ កោះឡាំងកាវី ដែលមានទាំងជ្រលងដងភ្នំ ព្រៃស្រោង និងវាលស្រែ ឬក៏ចង់ផ្សងព្រេងនៅក្នុងឧទ្យានជាតិ Taman Negara ទស្សនាសត្វគ្រប់ប្រភេទយ៉ាងជក់ចិត្តក្នុងទីក្រុងកួឡាឡាំពួ ក៏បាន។ ក្រៅពីនេះនៅមានសួនកម្សាន្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើនសម្រាប់ឱ្យយើងជ្រើសរើសដើរកម្សាន្តទៀតផង។

2 . ប្រទេស នីវហ្ស៊ីលែនដ៍

លំដាប់ទី2 ដែលក្រុមគ្រួសារទាំងឡាយនិយមទៅដើរលេងកម្សាន្តជុំគ្នាដែរនោះគឺ ប្រទេសនីវហ្ស៊ីលែនដ៍ ព្រោះមានកិច្ចការងារសប្បាយៗសម្រាប់ឱ្យក្មេងៗបានលេងកម្សាន្តសប្បាយដោយមានទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាតជាចំណុចទាក់ទាញអ្នកទេសចរ។ អ្នកណាដែលចូលចិត្តលេងកម្សាន្តជាមួយនឹងធម្មជាតិ ដូចជាដើរទស្សនាព្រៃភ្នំពណ៌បៃតងខ្ចី រហូតដល់ការផ្សងព្រេងផងនោះ នៅទីនេះអាចឆ្លើយតបនឹងតម្រូវការនោះយ៉ាងគ្រប់គ្រឿងតែម្ដង។ មានទាំងដំណើរកម្សាន្តតាមផ្លូវទឹក ជិះក្បូន អុំទូកខានូ រហូតដល់ការឡើងភ្នំ ឬទម្លាក់ខ្លួនចុះតាមខ្សែរ៉កក៏មាន។ បើចង់ទស្សនាសត្វព្រៃ ក៏ទៅម្ដុំៗអូកលែនដ៍ ដែលមានទាំងត្រីបាឡែន និងត្រីឡូម៉ាសមុទ្រឱ្យក្មេងៗបានមើលជុំគ្នាទៀតផង។ បើចូលចិត្តបន្ថែមចំណេះដឹង សូមណែនាំសារមន្ទីរ វែលលីងតុន ដើរទស្សនាជក់ចិត្ត ហើយបានចំណេះទៀតផង។

3 . ប្រទេសឥណ្ឌូនេស៊ី

– ឥណ្ឌូនេស៊ី ក៏ជាគោលដៅមួយទៀតដែលនៅជិតប្រទេសកម្ពុជាយើងដែរ ស័ក្តិសមល្អជាមួយធ្រីបជាក្រុមគ្រួសារ ដោយសារតែក្នុងទឹកដីប្រទេស អ៊ីណាវ នេះមានកោះតូចៗដូចជា កោះបាលីដែលអាចឱ្យអ្នកម្ដាយបានគេងសំដិលកាយជាមួយកម្ដៅថ្ងៃដ៏ស្រទន់ ចំណែកកូនៗក៏នាំគ្នាលេងទឹកយ៉ាងសប្បាយរីករាយ ដូចជាលេងមុជទឹកស្នក់ហ្គើល ជិះចិតស្គី ជិះទូកក្ដោង ឬដើរក្រោមបាតសំពៅកញ្ចក់ជាដើម។ បើចូលចិត្តមើលសត្វព្រៃវិញ ក៏ចុះទៅប៉ែកខាងត្បូងនៃកោះដើម្បីដើរទស្សនានៅក្នុង Bali Bird Park ទីកន្លែងរៀបចំការសម្ដែងរបស់សត្វស្លាបជាង 250ប្រភេទដ៏គួរឱ្យចាប់អារម្មណ៍។ បើចង់ទៅសួនសត្វតែម្ដង ក៏មាន Safari and Marine ដែលក្មេងៗអាចឱ្យចំណីសត្វកង់ហ្គូរូតូចៗបាន មានសត្វសំពោច កំប្រុក និងអូដ្ឋ ឬដើរមើលស្វាច្រើនប្រភេទនៅឯ Monkey Forest នៅតំបន់ អ៊ូប៊ុត ក៏ធានាថា ក្មេងៗច្បាស់ជាចូលចិត្តមិនខាន។

បើកពិភពលោកដោយការនាំក្រុមគ្រួសារទៅដើរកម្សាន្តនៅតាមទីកន្លែងទេសចរណ៍ថ្មីៗនៅក្រៅប្រទេសយ៉ាងសប្បាយរីករាយទាំងអស់គ្នា៕

Advertisement