គ្រោះថ្នាក់ពីម្សៅប៊ីចេងចំពោះអ្នកម្តាយមានគភ៌

ស្រ្តីដែលកំពុងមានគភ៌ អាចត្រូវប្រយ័ត្នប្រយ៉ែងក្នុងការទទួលទានអាហារឱ្យបានខ្លាំងបន្តិច  អាហារដែលមិនមានប្រយោជន៍ ឬបើទទួលទានហើយកើតមានផលអាក្រក់ដល់រាងកាយ បើអាចចៀសវាងបាន ក៏គួរតែចៀសវាង ជាពិសេសអាហារដែលមានដាក់ម្សៅប៊ីចេងច្រើនៗ ព្រោះការទទួលទានម្សៅប៊ីចេងចូលទៅច្រើនៗនោះ មិនមែនជាផលល្អចំពោះអ្នកម្តាយ និងកូនក្នុងផ្ទៃឡើយ។

ម្សៅប៊ីចេង ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា ម៉ូណូសូដ្យូមគ្លុយតាមេត( monosodiumglutamet ) ក្នុងកម្មវិធីផលិត គេនឹងប្រើប្រាស់ម្សៅដំឡូងមី និងកាកស្ករ ជាវត្ថុធាតុដើមចម្បង ឆ្លងកាត់កម្មវិធីខាងគីមីជាច្រើនយ៉ាង ប្រើសារធាតុគីមីជាច្រើនមុខ ដូចជា អាស៊ីតស្ពាន់ធ័រ អាស៊ីតអំបិល យូរៀ និងម្សៅសូដា ចូលមកធ្វើជាប្រតិកម្មរំលាយ បន្ទាប់ពីនោះក៏ជ្រលក់ពណ៌ឱ្យសារធាតុរលាយក្លាយជាដុំម្សៅប៊ីចេង។

ម្សៅប៊ីចេង ធ្វើឱ្យយើងមានអារម្មណ៍ថា អាហារកាន់តែឆ្ងាញ់ឡើង ព្រោះថាម្សៅប៊ីចេង ធ្វើឱ្យរន្ធរោមក្នុងអណ្តាតបើកធំពេញទំហឹង ធ្វើឱ្យយើងអាចទទួលយករសជាតិបានកាន់តែច្រើនឡើង ទើបធ្វើឱ្យយើងយល់ថា អាហារនោះឆ្ងាញ់។ ការទទួលទានម្សៅប៊ីចេងមិនលើសពី 2 ស្លាបព្រាកាហ្វេចំពោះទម្ងន់ខ្លួនមនុស្ស 50 គីឡូក្រាមក្នុងមួយថ្ងៃ អាចគ្មានគុណវិបត្តិអ្វីដល់រាងកាយឡើយ  តែបើបានទទួលក្នុងបរិមាណច្រើនជ្រុលពេកនោះ ពិតជាមិនមែនជាផលល្អឡើយប្រាកដណាស់។

គ្រោះថ្នាក់របស់ម្សៅប៊ីចេងមកពីចំណែកប្រកប 2 ប្រភេទចម្បង គឺ សូដ្យូម និងម្សៅប៊ីចេងពិតប្រាកដ ទោះជាម្សៅប៊ីចេងមានសូដ្យូម (ដែលបានមកពីម្សៅសូដា) តិចជាងអំបឹលស្លមែន តែអ្វីដែលធ្វើឱ្យវាមានគ្រោះថ្នាក់ខ្លាំងជាងនោះគឺ ការដែលម្សៅប៊ីចេងគ្មានរសជាតិប្រៃ ព្រោះដូច្នេះ តឱ្យយើងញ៉ាំចូលទៅច្រើនប៉ុនណាក៏មិនមានអារម្មណ៍ថាប្រៃដែរហ្នឹងឯង។

សូដ្យូមនៅក្នុងម្សៅប៊ីចេង មានផលប៉ះពាល់ដល់រាងកាយដោយត្រង់  តាំងពីការធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺថយចុះ កើតទឹកក្នុងខួរក្បាលក្មេង រហូតក្លាយជាក្មេងមិនគ្រប់ទឹក ធ្វើឱ្យទារកប្រកាច់បាន អ្នកម្តាយមានគភ៌ហើមខ្លួន រួមទាំងជាគ្រោះថ្នាក់ចំពោះអ្នកជំងឺដែលគ្រូពេទ្យហាមទទួលទានអាហារប្រៃ ដូចជា អ្នកដែលកើតជំងឺក្រលៀន លើសឈាម និងបេះដូងទៀតផង។ គ្រោះថ្នាក់ពីម្សៅប៊ីចេងពិតប្រាកដនៅបានធ្វើឱ្យកើតអាការផ្សេងៗទៀតជាច្រើន ជាពិសេស អាការប្រតិកម្មចាញ់ម្សៅប៊ីចេងដែលអាចនឹងចាប់ផ្តើមតាំងពីមានអារម្មណ៍ថាស្ពឹក ក្តៅភាយៗនៅលើមាត់ អណ្តាត ផ្ទៃមុខ ផែនថ្ពាល់ កញ្ចឹងក ដើមទ្រូង អ្នកខ្លះមានកន្ទួលក្រហមកើតឡើងនៅលើខ្លួនប្រាណ ណែនទ្រូង បេះដូងដើរយឺត ដកដង្ហើមមិនស្រួល។

ក្រៅពីនេះ ម្សៅប៊ីចេងនៅបំផ្លាញខួរក្បាលផ្នែកខាងមុខ ឬហាយប៉ូថាឡាម៉ាស់ ដែលគ្រប់គ្រងការចម្រើនធំធាត់ រួមទាំងប្រព័ន្ធបន្តពូជរបស់រាងកាយ បំផ្លាញប្រព័ន្ធប្រសាទភ្នែក ធ្វើឱ្យខូចភ្នែក ឬខ្វាក់ បំផ្លាញឆ្អឹង និងខួរឆ្អឹងរហូតអាចនឹងកើតជំងឺស្លេកស្លាំងទៀតផង។

គ្រោះថ្នាក់ពីម្សៅប៊ីចេងចំពោះអ្នកម្តាយមានគភ៌ដែលហុចផលដល់ទារកក្នុងផ្ទៃ
ការដែលអ្នកម្តាយមានគភ៌ញ៉ាំម្សៅប៊ីចេងនោះ នឹងហុចផលដល់ការផ្លាស់ប្តូរខ្រូម៉ូហ្សូមនៅក្នុងរាងកាយដែលអាចធ្វើឱ្យទារកក្នុងគភ៌បាត់បង់ជីវិត ឬប្រសូតមកហើយពិការ ដូចជា មានខួរក្បាលនៅខាងក្រៅលលាដ៍ក្បាល ផ្ទៃមុខខុសប្រក្រតី ឆែបមាត់ គ្មានភ្នែកដៃជើងខុសប្រក្រតី និងដែលសំខាន់បំផុតនោះគឺ ជាសារធាតុបង្កមហារីក ព្រោះនៅពេលម្សៅប៊ីចេងត្រូវបាននាំយកទៅចម្អឹនដោយការប៉ះនឹងកម្តៅដោយត្រង់ក្នុងសីតុណ្ហភាពខ្ពស់ ដូចជា ការអាំង ឬដុតនោះ គ្រោងសាងគីមីរបស់វានឹងប្រែប្រួលក្លាយជាសារធាតុគីមីថ្មី គឺ គ្លូភី 1 និងគ្លូភី 2 ដែលជាមូលហេតុរបស់មហារីកប្រព័ន្ធរំលាយអាហារ ថ្លើម និងខួរក្បាល៕​

Advertisement