អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​បំផុត?

អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ជា​អាហារ​ដែល​ត្រូវមាត់​មនុស្សជា​ច្រើន​ រសជាតិ​ផ្អែម​ជួយ​ជំរុញ​ភាព​ឃ្លាន​អាហារ​បាន​យ៉ាង​ល្អ​ ហើយ​មនុស្ស​ភាគច្រើន​ក៏​និយម​អាហារ​រសជាតិ​ផ្អែម​ រហូតដល់​លើស​ពី​តម្រូវការ​របស់​រាងកាយ​ ដែល​ជា​មូលហេតុ​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​ផ្សេង​ៗបាន​ដែរ​។ ដូច្នេះ​ពេលនេះ​យើង​នាំគ្នា​មក​ស្គាល់​ពី​អាហារ​រសជាតិ​ផ្អែម​ថា​ តើ​គួរ​បរិភោគ​ប៉ុនណា​ទើបសម​រម្យ​ល្មម​សម្រាប់​ស្ត្រី​អ្នកមាន​ផ្ទៃពោះ​។

លោកគ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​អ្នកមាន​ផ្ទៃពោះ​ គ្រប់គ្រង​ការ​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ ឱ្យ​ស្ថិតនៅ​ក្នុង​កម្រិត​សម​ល្មម​ គឺ​កុំ​បរិភោគ​តាមចិត្តចង់​ កាត់បន្ថយ​អាហារ​ផ្អែម​ឱ្យ​បាន​ច្រើន​បំផុត​ និង​គ្រប់គ្រង​ការ​បរិភោគ​ជាតិ​ស្ករ​ ឬបង្អែម​ដូច​ខាងក្រោម​នេះ​ ៖
. ញ៉ាំទឹក​ផ្លែឈើ​ស្រស់​ដែល​មិន​ដាក់​ស្ករ​ ជំនួស​ភេ​ស្ជ​ជៈ​កំប៉ុង​។
. កាត់បន្ថយ​ស្ករ​ក្នុង​ការផ្សំ​គ្រឿង​ម្ហូបអាហារ​ចំនួន​ពាក់កណ្តាល​ពី​ទម្លាប់​ចាស់​។
. បរិភោគ​ផ្លែឈើ​ស្រស់​ និង​បន្លែ​ឱ្យ​បាន​ច្រើន​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​រាងកាយ​ទទួល​បាន​ជាតិ​ស្ករ​ល្អ​យ៉ាង​គ្រប់គ្រាន់​។
. ចៀសវាង​អាហារ​កញ្ចប់​ ឬកំ​ប៉ុង​ផ្សេង​ៗ តែ​បើ​ចាំបាច់​ត្រូវ​បរិភោគ​ គួរ​មើល​ពី​គ្រឿងផ្សំ​ថា​ តើ​មាន​ជាតិ​ស្ករ​តិច​ ឬច្រើន​ប៉ុនណា​។
. ខ្ពុរមាត់​ ឬដុសធ្មេញ​ក្រោយពេល​បាយ​ ឬក្រោយពេល​បរិភោគ​បង្អែម​រួច​ និង​គួរ​ប្រើ​ខ្សែអំបោះ​ខាត់​សម្អាត​ធ្មេញ​។យ៉ាងហោចណាស់​ 1ថ្ងៃ​ម្តង​ ដើម្បី​កុំឱ្យ​មាន​កម្ទេច​អាហារ​នៅ​ជាប់​សេសសល់​តាម​ប្រឡោះ​ធ្មេញ​។
. បើសិន​ត្រូវ​ប្រើ​ស្ករ​ គួរ​ជ្រើសរើស​ប្រើ​ស្ករ​អំពៅ​ ជំនួស​ស្ករ​-ស។
. មិន​គួរ​បរិភោគ​ស្ករ​-សលើ​សពី​ 3ស្លាបព្រា​បាយ​ក្នុង​ 1ថ្ងៃ​ឡើយ​ (សម្រាប់​មនុស្ស​ដែល​មាន​រាងកាយ​មាំមួន​)។
. ជា​ធម្មតា​ ពេល​យើង​បរិភោគ​បាយ​ បន្លែ​ និង​ផ្លែឈើ​នោះ​ គឺ​យើង​បាន​ទទួល​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​ស្រាប់​ទៅ​ហើយ​។

តើ​យើង​ទទួល​បាន​រសជាតិ​ផ្អែម​ដោយ​វិធី​ណា​?
មនុស្សយើង​ឆាប់​ទទួលយក​រសជាតិ​ផ្អែម​ខ្លាំង​បំផុត​ ព្រោះ​នៅ​លើ​អណ្តាត​មាន​ក្រពេញ​ទទួល​រសជាតិ​ផ្អែម​ច្រើនជាង​រស​ជា​តិ​ផ្សេង​ៗ ដូច្នេះ​បើ​យើង​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​យើង​ញៀន​រសជាតិ​ផ្អែម​ជាពិសេស​ការ​បរិភោគ​ស្ករ​ដែល​យើង​ដាក់​នៅក្នុង​អា​ហារ​ផ្សេង​ៗនោះ​ នឹង​ធ្វើ​ឱ្យ​រាងកាយ​យើង​ទទួល​បាន​ជាតិ​ស្ករ​ច្រើនជ្រុល​ដោយ​មិនដឹង​ខ្លួន​ ទាំង​អាហារ​ពី​ធម្មជាតិ​ក៏​មាន​ជាតិ​ស្ករ​ស្រាប់​ទៅ​ហើយ​ មាន​ដូចជា​ ៖
-ខា​បូ​ហាយ​ដ្រេ​ត ពេល​ឆ្លងកាត់​កម្មវិធី​រំលាយ​អាហារ​ហើយ​ វា​នឹង​ក្លាយទៅជា​ជាតិ​ស្ករ​ គ្លុយ​ខូស​ហើយនឹង​ត្រូវ​បាន​បឺត​ជ្រាបចូល​ទៅ​ក្នុង​ខ្សែលោហិត​ជា​បន្ត​ ទៅ​ធ្វើជា​ថាមពល​ការងារ​ដល់​កោសិកា​អវយវៈ​ផ្សេង​។
-ផ្លែឈើ​ស្ទើរតែ​គ្រប់​ប្រភេទ​មាន​ជាតិ​ស្ករ​ជា​ចំណែក​ផ្សំ​ដោយ​ធម្មជាតិ​ស្រាប់​ទៅ​ហើយ​ និង​អាច​យក​ទៅ​ប្រើប្រាស់​បាន​ភ្លាម​តែម្តង​។
-អាហារ​កញ្ចប់​ និង​អាហារ​កំ​ប៉ុង​ផ្សេង​ៗ ដូចជា​ ទឹក​ញាំ​សាលាដ​ ទឹកដោះគោ​ យ៉ា​អួ​ នំ​ខេ​ក ឬសូម្បីតែ​ទឹក​ស៊ី​អុី​វក៏​មាន​ស្ករ​ជា​ចំណែក​ផ្សំ​ដែរ​៕

Advertisement