កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី 62នាក់ ក្នុង​ថ្ងៃទី 11មីនា

ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 62 នាក់​ទៀត​នៅក្នុង​អំឡុង 24 ម៉ោង​​នៃ​ថ្ងៃទី 11 មីនា 2021 នាំឱ្យ​តួលេខ​នៃ​អ្នក​វិជ្ជមាន​សរុប​ឡើងដល់ 1,225 នាក់។

ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ មាន 2 នាក់​ពាក់ព័ន្ធ​នឹង​ករណី​នាំចូល​ដែល​មិនមែនជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ។ ចំណែក 60 នាក់​ទៀត ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 20កុម្ភៈ។

គិត​មកដល់​ព្រឹក​ថ្ងៃទី 12 មីនា 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,225 នាក់ ក្នុងនោះ​មាន 619 នាក់​បានជា​សះស្បើយ ខណៈ 1 នាក់​បាន​ស្លាប់ និង 604 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ក្រៅពី​អ្នក​វិជ្ជមាន​ថ្មី កម្ពុជា​ថ្ងៃនេះ​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 2 នាក់​ផងដែរ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របស់​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដូច​មាននៅ​ខាងក្រោម៕






ប្រភព​៖ ក្រសួង​សុខាភិបាល
ដកស្រង់​៖ បុត្រា​

Advertisement