កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 2នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​សរុប​ជាង 95,989,000នាក់

ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី 19 មករា​នេះ បានឱ្យដឹងថា មនុស្ស 2 នាក់​ត្រូវបាន​រកឃើញ​មាន​ផ្ទុក Covid-19 សុទ្ធតែជា​ករណីនេះ​ចូល។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​តារាង​ខាងក្រោម។

គិត​មកដល់​ព្រឹក​ថ្ងៃទី 19 ខែមករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 441 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 386 នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន 55 នាក់។

នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​បាន​កើន​ដល់ 95,989,807 នាក់ អ្នកស្លាប់​ដោយសារ​វីរុស​នេះ​បាន​កើន​ដល់ 2,048,553 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 68,607,983 នាក់។ ក្នុងចំណោម​អ្នក​កំពុង​ព្យាបាល​ចំនួន 25,333,271 នាក់ មាន 111,841 នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​អាការ​ធ្ងន់ធ្ងរ។

Advertisement