ជិត​6.3​លាន​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកលលោក​

ពិភពលោក​មាន​អ្នក​ស្លាប់​​ជិត​374,000​នាក់​​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​COVID-19 សរុប​ជិត​6.3​លាន​នាក់​។

ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​6,258,733​​នាក់​ និង​អ្នក​ស្លាប់​សរុប​373,677​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​កើន​110,215​នាក់ និង​អ្នក​ស្លាប់​កើន​3,205​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ 2,783,942​នាក់​។

ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​COVID-19 សរុប​2,944,346​នាក់​ ខណៈ​ដែល​ទ្វីប​អឺរ៉ុប​មាន​​2,019,781​នាក់​ អាស៊ី​មាន​1,136,797​នាក់​​ និង​អាហ្វ្រិក​មាន​​148,775​នាក់​។

ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​100,000​នាក់​ បាន​កើន​ដល់​12​ប្រទេស​ ក្នុង​នោះ​មាន​ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ​ អង់គ្លេស​ អ៊ីតាលី​ បារាំង​ អាល្លឺម៉ង់​ ឥណ្ឌា​ ទួរគី ប៉េរូ និង​អ៊ីរ៉ង់​។ ចំណែក​ប្រទេស​ចំនួន​2​ទៀត​ដែល​មាន​អ្នកជំងឺ​ជិត​100,000​នាក់​ មាន​2​ប្រទេស​ គឺ​ ប្រទេស​ឈីលី និង​ប្រទេស​កាណាដា​។

សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,836,759​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​106,176​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក បាន​រកឃើញ​អ្នក​ជំងឺ​សរុប​21,042​នាក់ និង​អ្នក​ស្លាប់​641​នាក់​ ដែល​តួលេខ​នេះ​ បាន​ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ម្សិល​មិញ​៕

Advertisement