ចំនួន​អ្នក​ស្លាប់​ដោយ​សារ COVID-19 នៅ​អ៊ីតាលី កើន​លើស​4,000​នាក់

ចំនួន​អ្នក​ស្លាប់​ដោយ​សារ COVID-19 នៅ​អ៊ីតាលី កើន​លើស​4,000​នាក់

ថ្ងៃ​នេះ ប្រទេស​អ៊ីតាលី បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​ករណី​ស្លាប់​ដោយ​សារ​​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន​627​ករណី​បន្ថែម​ទៀត ដែល​នេះ​ធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​​សរុប ឡើង​ដល់4,032​នាក់​។

នាយក​ដ្ឋាន​ការ​ពារ​ជន​ស៊ីវីល​(Protezione Civile (Dipartimento della Protezione Civile) របស់​អ៊ីតាលី កាល​ពី​ម្សិល​មិញ​ បាន​​​ឱ្យ​ដឹងដែរ​ថា ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​ COVID-19 ចំនួន​5,986​ករណី​បន្ថែម​ទៀត នាំ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​រោគ​កូរ៉ូណា​ ឡើង​ដល់​ 47,021​នាក់ ក្នុង​នោះ​មាន​ 5,129​នាក់​បាន​ជាសះស្បើយ​។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ COVID-19 ក៏កើន​627ករណី​បន្ថែមទៀត​ គឺ​ស្មើ​នឹង​ 18.4% បើ​ធៀប​នឹង​​មុន​នេះ​មួយ​ថ្ងៃ​ពោល​​គឺ​​ខ្ពស់​បំផុត​មិន​ធ្លាប់​មានពីមុន​មក ធ្វើ​ឱ្យ​អ្នក​ស្លាប់​កើន​ដល់ 4,032​ករណី​។ មុន​នេះ​មួយ​ថ្ងៃ អ៊ីតាលី​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ ស្លាប់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។ ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន គឺ​មាន​​ជាង​3,200​ករណី ខណៈ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​រោគ COVID-19 សរុបជិត 81,000​នាក់។

គិត​មក​ដល់​ព្រឹក​នេះ(21មីនា) COVID-19 មាន​វត្តមាន​នៅ​ក្នុង​ប្រទេស និង​ដែន​ដី​​ជាង​170 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​ 245,000​នាក់​បាន​ឆ្លង​រោគ និង​ជាង​10,000​នាក់​បាន​ស្លាប់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement