ទីប្រឹក្សា​ជាន់​ខ្ពស់​​របស់​មេដឹក​នាំ​អ៊ីរ៉ង់​ ​ឆ្លង​វីរុស COVID-19 ខណៈ​ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគ​ សរុប​ជាង​11,000​នាក់​ និង​អ្នក​ស្លាប់​កើន​ដល់​…

ទីប្រឹក្សា​ជាន់​ខ្ពស់​​របស់​មេដឹក​នាំ​អ៊ីរ៉ង់​ ​ឆ្លង​វីរុស COVID-19 ខណៈ​ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគ​ សរុប​ជាង​11,000​នាក់​ និង​អ្នក​ស្លាប់​កើន​ដល់​...

លោក Ali Akbar Velayati អាយុ74ឆ្នាំ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​អន្តរជាតិ​ រ​បស់​មេដឹក​នាំ​អ៊ីរ៉ង់ Ali Khamenei ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19។

“Ali Akbar Velayati ដែល​ជា​អ្នក​គ្រប់​គ្រង​មន្ទីរពេទ្យ​ Masih Daneshvari នៅ​ក្នុង​ទី​ក្រុង Tehran ផងដែរ​នោះ ធ្លាប់​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ពេល​នេះ លោក​ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា ហើយ​កំពុង​ត្រូវ​បាន​ដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ផងដែរ​” នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Tasnim របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី​12កន្លង​ទៅ​។

លោក Ali Akbar Velayati ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អ៊ីរ៉ង់ ចាប់​ពី​ឆ្នាំ 1981-1997 មុន​ពេល​លោក​ក្លាយ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស​​របស់​មេដឹក​នាំ​ Ali Khamenei។

ប្រទេស​អ៊ីរ៉ង់​ ថ្ងៃ​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19 ចំនួន​ 1,289នាក់ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ផ្ទុក​មេរោគ​នេះ កើន​ដល់ 11,364នាក់​។ ថ្ងៃ​នេះ អ៊ីរ៉ង់​ក៏បាន​បាត់​បង់​ពល​រដ្ឋ​ចំនួន​85នាក់​បន្ថែម​ទៀត​ដែរ​ ដោយ​សារ​តែ​មេរោគ​កូរ៉ូណា​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 514នាក់​។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Kianoush Jahanpour៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement