​ភាពស៊ាំ​ក្នុង​សហគមន៍ទាក់ទងនឹង​​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​​ជំងឺ ​​កូ​វីដ-១៩ នៅ​ក្នុងពិធី​​បុណ្យចូលឆ្នាំ​ខ្មែរ នឹង​បាន​ដឹង​បន្ទាប់​ពី​ដាច់​ខែ​នេះ​

១០ ថ្ងៃ​ទៀត ទើប​មន្ត្រី​ជំនាញ​របស់ ក្រសួងសុខាភិបាល អាច​វាយតម្លៃ​បាន​អំពី​កម្រិត​ឆ្លង​កូ​វីដ-១៩ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ នេះ​បើតាម សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

ការអះអាង​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល នៃ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ-លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី៤ នា​ព្រឹក​ថ្ងៃទី ២០ មេសា ២០២២។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លើកឡើងថា មិនអាច​វាយតម្លៃថា​ល្អ ឬ​យ៉ាងណា​បាន​នៅឡើយ បើ​ទោះ​ក្រោយ​ពិធី​ចូល​ឆ្នាំនេះ​មិនទាន់មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ការឆ្លង​ជំងឺ​កូ​វីដ-១។ សម្ដេច​ថា ត្រូវ​រង់ចាំ​មើល​ស្ថានភាព​រហូតដល់​ដំណាច់​ខែមេសា។

សម្ដេច​តេ​ជោ បានឱ្យដឹងថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ បាន​ជាង ៨ លាន​នាក់ ក្នុងចំណោម​មនុស្ស​ជាង ១៤ លាន​នាក់ និង​ដូ​ស​ទី ៤ បាន​ជាង ១ លាន​នាក់។ សម្ដេច​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​បន្តទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត។

Advertisement