រដ្ឋបាល​រាជធានី​ភ្នំពេញ រំលឹកថា តុ​ជប់លៀង​ក្នុង​ពិធី​រៀបការ​ជា​ដើម​ មិន​ត្រូវឱ្យ​មាន​មនុស្ស​លើសពី ៧ នាក់

នា​ព្រឹក​ថ្ងៃទី ១០ កុម្ភៈ ២០២២ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​នូវ​សេចក្ដីណែនាំ ស្ដីពី​ការ​ក្រើនរំលឹក​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​ភូមិសាស្ត្រ​រាជធានី។

ក្នុង​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ក៏បាន​និយាយ​ដល់​ពិធី​ជួបជុំ​ដែលមាន​មនុស្ស​ច្រើន​ផងដែរ ក្នុងនោះ បាន​បញ្ជាក់ថា តុ​ជប់លៀង​អាពាហ៍ពិពាហ៍ មិនត្រូវ​ឱ្យមាន​មនុស្ស​លើសពី ៧ នាក់​ឡើយ។

សេចក្ដីជូនដំណឹង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល ករណី​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅ កម្ពុជា កំពុង​កើនឡើង។ ថ្ងៃទី ១០ កុម្ភៈ​នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា មនុស្ស​ចំនួន ២៦២ នាក់ ត្រូវបាន​រកឃើញថា វិជ្ជមាន​នឹង អូ​មី​ក្រុង ក្នុងអំឡុង ២៤ ម៉ោង នៃ​ថ្ងៃទី ៩ កុម្ភៈ ២០២២។

 

Advertisement