ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ក្នុង​សហគមន៍​កម្ពុជា កើន​ដល់ ៤ នាក់

ក្រសួងសុខាភិបាល​កម្ពុ​ជា ក្នុង​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ បំប្លែង​ថ្មី «អូ​មី​ក្រុង» ក្នុង​សហគមន៍ ចំនួន ៣ នាក់​បន្ថែមទៀត។

ព័ត៌មាន​នេះ​គឺ​យោងតាម​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ៥ ប្រវែង​ជិត ៨៥ គីឡូម៉ែត្រ ភ្ជាប់​ពី ខេត្តបាត់ដំបង ទៅកាន់ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី ១០ មករា ២០២២។

ការរកឃើញ​នេះ បានធ្វើឱ្យ​ចំនួន​ករណី​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅក្នុង​សហគមន៍​កម្ពុជា កើន​ឡើងដល់​ចំនួន ៤ ករណី។

គិត​មកដល់​ថ្ងៃទី ៨ មករា កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង សរុប​ចំនួន ២៩ នាក់ ដែលជា​ករណី​នាំចូល ដូច្នេះ ករណី អូ​មី​ក្រុង ដែល កម្ពុជា បាន​រកឃើញ ទាំង​ករណី​នាំចូល ទាំង​ករណី​ក្នុង​សហគមន៍ បច្ចុប្បន្ន អាច​ឡើងដល់ ៣៣ នាក់។

Advertisement