វ៉ាក់សាំង​និង រថយន្ត​ដឹក​វ៉ាក់សាំង ដែលជា​ជំនួយ​របស់ កម្ពុជា ត្រូវបាន​ប្រគល់ជូនរ​ដ្ឋា​ភិ​បាល​ឡាវ រួចរាល់​ហើយ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល តំណាង​របស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ប្រគល់​វ៉ាក់សាំង​ចំនួន ៥ សែន​ដូ​ស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ៣ គ្រឿង ដែលជា​អំណោយ​សប្បុរសធម៌​រប​ស់ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​ដល់ រដ្ឋាភិបាល និង​ប្រជាជន​ឡាវ រួចហើយ នា​ព្រឹក​នេះ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា និង ឯកឧត្តម គី​កែវ ខាយ​ខាំ​ភី​ធួ​ង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យ រដ្ឋាភិបាល​ឡាវ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ជំនួយ​ខាងលើ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ ឯ​ខេត្តស្ទឹងត្រែង ព្រំដែន​កម្ពុជា-ឡាវ (ត្រពាំង​គ្រៀល-ណង​នុ​ឃាន) នៅ​ព្រឹក​ថ្ងៃទី ៣ ធ្នូ ២០២។

ជាង​នេះ ដើម្បី​ជួយ​ដល់​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ នៅ ប្រទេស​ឡាវ រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ១៣ លាន​ដុល្លារ​អាមេរិក ផងដែរ ដល់ រដ្ឋាភិបាល​ឡាវ។ ក្នុងចំណោម​ជំនួយ​ជា​ទឹកប្រាក់​នេះ មាន ៣ លាន​ដុល្លារ ជា​ថវិកា​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង ១០ លាន​ដុល្លារ ជា​ថវិកា​របស់​សប្បុរ​សជន៕

Advertisement