វ៉ាក់សាំង​បង្ការ COVID-19 ចំនួន 2 លាន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃស្អែក

អគ្គរដ្ឋទូត​ចិន ​ប្រចាំ កម្ពុជា​ លោក​ Wang Wentian និង​ សម្ដេច​ ហ៊ុន​ សែន​ នៅ​ក្នុង​ពិធី​ប្រគល់​វ៉ាក់សាំង​ COVID-19 កាល​ពីថ្ងៃទី 7 កុម្ភៈ ឆ្នាំ​ 2021 នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ

វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន 2 លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ផ្តល់ជូន រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវបាន​ដឹក​មកដល់​នៅ​ព្រឹក​ថ្ងៃទី 27 វិច្ចិកា 2021 នឹងមាន​ការអញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់​ពី​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន។

កន្លងមក ចិន គឺជា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ច្រើនជាងគេ​មក កម្ពុជា ហើយ កម្ពុជា ក៏បាន និង​កំពុង​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​នេះ​ពី ចិន ក្នុង​បរិមាណ​ច្រើន​ផងដែរ។

រដ្ឋាភិបាល​ចិន បានសម្រេច​បន្ត​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 រួម​នឹង​ជំនួយ​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល ដល់ កម្ពុជា នាពេលខាងមុខ ដែល​នេះ​គឺជា​លទ្ធផល​មួយ​នៅក្នុង​ជំនួប​រវាង សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021៕

Advertisement