ហេតុអ្វី​បាន​អ្នក​កំពុង​សម្រក​ទម្ងន់ មិនគួរ​ទទួលទាន “មី​កញ្ចប់”?

មី​កញ្ចប់ ជា​អាហារ​ក្នុងពេលបន្ទាន់ៗ និង​ក្នុងពេលដែល​ពិបាក​របស់​មនុស្ស​ជាច្រើន មិនថាតែ​នៅពេល​យប់ ពេល​មិនសូវមាន​លុយ ឬ​នៅពេល​ណាក៏ដោយ ដែល​យើង​ចង់​ញ៉ាំ ដោយសារតែ​វា​មានតម្លៃ​មិន​ថ្លៃ ឆ្អែត​ពោះ​បាន​យ៉ាង​ងាយ​ក្នុង​ពេលវេលា​ដ៏​ឆាប់រហ័ស នៅពេលណា និង​នៅ​កន្លែង​ណា​ក៏បាន និង​ថែមទាំង​មាន​រសជាតិ ឱ្យ​ជ្រើសរើស​ច្រើន​ទៀតផង។

មនុស្ស​មួយចំនួន អាច​មើលឃើញ នៅលើ​កញ្ចប់​មី ប្រាប់ថា មី 1កញ្ចប់ ផ្ដល់​កម្លាំង​ថាមពល មិន​ច្រើន​ប៉ុន្មាន​ឡើយ ទើប​ជ្រើសរើស​យកមក​ទទួលទាន ក្នុងអំឡុងពេល​សម្រក​ទម្ងន់ តែ​ការពិត​វិញ ទោះជា​មី​កញ្ចប់ មិន​ផ្ដល់​កម្លាំង​ថាមពល​ច្រើន​មែន តែ​ក៏​មិនគួរ​យកមក​ធ្វើជា​អាហារ សម្រាប់​ពេល​កំពុង​សម្រក​ទម្ងន់​ដែរ មិន​ថា​ក្នុងករណី ឬ​កាលៈទេសៈ​ណាក៏ដោយ ព្រោះថា…៖

-មី​កញ្ចប់ មាន​បរិមាណ​សូ​ដ្យូ​ម​ខ្ពស់ មិនល្អ​ចំពោះ​សុខភាព​ឡើយ

-រសជាតិ​ប្រៃ នៅក្នុង​មី​កញ្ចប់ បាន​បន្ថែម​ភាព​ឃ្លាន ដល់​មនុស្ស​កាន់តែខ្លាំង​ឡើង

-មី​កញ្ចប់ ជា​អាហារ​កែច្នៃ ដែល​ការស្រាវជ្រាវ បាន​រកឃើញថា បណ្ដាលឱ្យ​មនុ​ស្សមានភាព​ឃ្លាន​កាន់តែខ្លាំង​ឡើង។

ហេតុអ្វី​បាន​អាហារ​កញ្ចប់ មិន​ស័ក្តិសម​ជាមួយ​អ្នក ដែល​កំពុង​សម្រក​ទម្ងន់?

អាហារ​កញ្ចប់ ប្រភេទ Ultra-processed foods ឬ​អាហារ​ដែល​ឆ្លងកាត់​ប្រព័ន្ធ​ការផលិត តុបតែង ដាក់​សារធាតុ​គីមីផ្សេងៗ ដូចជា សារធាតុ​ទុក​បានយូរ អ៊ី​ម៉ា​ល់​ស៊ិ​ហ្វៃ​អ៊ើ​រ ពណ៌​លាយ​អាហារ ទឹក​ស្ករ​ហ្វ្រ៊ុ​ក​តូ​ស សារធាតុ​បង្កើន​រសជាតិ និងផ្សេងៗទៀត ដែល​ប្រទះឃើញ​នៅក្នុង​នំស្រួយៗ ទឹក​ភេសជ្ជៈ អាហារ​ឆ្អិន​ស្រាប់​ក្លាស្សេ​កក ស៊ុប​កំប៉ុង មី​កញ្ចប់ សាច់ក្រក អាហារ​ស៊ី​រៀល ដែល​ឆ្លងកាត់​ការបន្ថែម​រសជាតិ ជាដើម មិន​ស័ក្តិសម​ជាមួយ​អ្នក​ដែល​កំពុងធ្វើការ​សម្រក​ទម្ងន់​ឡើយ ព្រោះ​វា​នឹងធ្វើ​ឱ្យ​យើង​ឃ្លាន និង​ទទួលទាន​កាន់តែ​ច្រើនឡើង គ្រប់គ្រង​ខ្លួនឯង​មិនសូវ​បាន​ក្នុងការ​បរិភោគ និង​ទទួលទាន​ច្រើនឡើង​ដោយ​មិនដឹង​ខ្លួន។

បើ​ចង់​ជ្រើសរើស​អាហារ​ងាយ​ទទួលទាន ផ្ដល់​កម្លាំង​ថាមពល​មិន​ខ្ពស់​ប៉ុន្មាន គួរ​កាត់បន្ថយ​អាហារ​កែច្នៃ និង​សង្កត់ធ្ងន់​លើ​អាហារ​បែប Real foods អាហារ​ដែល​ធ្វើ​ពី​របស់ស្រស់ៗ ដូចជា បន្លែស្រស់ ទឹកគ្រឿង ស៊ុត​ស្ងោរ ត្រី​ចំហុយ សម្លម្ជូរ បាយ​ឆា​សាច់​ត្រី ឬ​អាហារស្រស់ៗដែល​ឆ្លងកាត់​ការ​ចម្អិន​ថែមថយ​គ្រឿងថ្មីៗ នឹង​ល្អ​ចំពោះ​សុខភាព​បំផុត៕

រៀបរៀង​ដោយ​អ្នកគ្រូ ឆវី

Advertisement