កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​​ Covid-19 ចំនួន​​ 446​នាក់​​ថែម​​ទៀត​ កាល​​ពី​ថ្ងៃទី​21​មេសា​

នា​​​​ថ្ងៃទី 22មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 446​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 19​​មេសា ឆ្នាំ2021។

អ្នក​វិជ្ជមាន​ថ្មី​ទាំង 446​​នាក់​ខាងលើ​នេះ សុទ្ធ​តែ​ជា​​​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 21​​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 130​​​​​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 5នាក់​​​។

គិត​មកដល់បច្ចុប្បន្ន​ (22​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់​ 8,193​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,924​​​នាក់, អ្នកស្លាប់ 59​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 5,204​​​​​​នាក់៕

ប្រភព​៖ ក្រសួង​សុខាភិបាល​
ដកស្រង់​៖ បុត្រា

Advertisement