7 អៃឌៀក្នុងការតុបតែងបន្ទប់អាផាតមិន

ការស្នាក់នៅក្នុងទីកន្លែងដែលមានទំហំតូច គឺជារឿងដែលលំបាកគួរសម ជាពិសេសបំផុតនៅពេលដែលការតុបតែងលម្អបន្ទប់ស្នាក់នៅរបស់អ្នកត្រូវបានកំណត់ដោយរបៀបវិន័យរបស់ម្ចាស់អាផាតមិន តែខាងក្រោមនេះគឺ 7អៃឌៀក្នុងការតុបតែងបន្ទប់អាផាតមិន ឬបន្ទប់ជួលបែបមិនចាំបាច់ចំណាយប្រាក់ច្រើន និងមិនធ្វើឱ្យម្ចាស់អាផាតមិនទិះតៀនយើងបានទៀតផង។

1 . សិល្បៈក្នុងស្ទីលអាផាតមិន

អៃឌៀការតុបតែងបន្ទប់អាផាតមិនទំហំតូចអាចស្ថិតលើមូលដ្ឋានគ្រឹះនៃចំនួនប្រាក់ដែលមានកំណត់ តែយើងអាចបញ្ចូលគំនិតច្នៃប្រឌិតបាន ដូចជាការប្រើរូបភាពខ្មៅ-សបិទដោតស្កុតមុខពីរដែលអាចបកវិញបានដោយមិនបន្សល់ស្លាកស្នាមមកតុបតែងលម្អជញ្ជាំងបន្ទប់ ក៏ជាអៃឌៀដ៏ល្អមួយដែរ។

2 . ធ្នើដាក់សម្ភារបែបវៃឆ្លាត

ដោយសារតែបន្ទប់ជួល ឬអាផាតមិនអាចមានទីធ្លាកំណត់ និងមិនមានគ្រឿងសង្ហារិមត្រៀមទុកសម្រាប់ឱ្យយើងទុកដាក់ឥវ៉ាន់តាមដែលយើងត្រូវការឡើយ ដូច្នេះការជ្រើសរើសប្រើប្រាស់ធ្នើរដាក់សម្ភារបែបវៃឆ្លាតក៏ជាអៃឌៀមួយដែលឡារ៉ែនចង់ណែនាំដែរ។

3 . តុបតែងបង្អួច

កុំទុកឱ្យបង្អួចបន្ទប់ទំនេរចោល អាចជ្រើសរើសក្រណាត់វាំងននស្អាតៗមកបំពាក់តុបតែងបន្ទប់ ឬ DIY វាំងននមកតុបតែងបន្ថែមភាពស្រស់ស្អាត និងបរិយាកាសក្នុងបន្ទប់ឱ្យកាន់តែគួរឱ្យចង់ស្នាក់នៅខ្លាំងឡើង។

4 . លាបពណ៌លម្អដោយខ្លួនឯង

ការលាបពណ៌ជញ្ជាំងបន្ទប់ជាចំណុចហាមឃាត់ និងជាច្បាប់ទូទៅមួយដែលអ្នកជួលត្រូវប្រតិបត្តិតាម ដូច្នេះនៅពេលលាបពណ៌ជញ្ជាំងបន្ទប់មិនបាន ក៏ប្ដូរមកលាបពណ៌គ្រឿងសង្ហារិមរបស់យើងឱ្យស៊ីគ្នានឹងពណ៌ជញ្ជាំងបន្ទប់វិញក៏បាន។

5 . ប្រើផ្ទាំងកញ្ចក់តុនតែងលម្អ

នៅក្នុងទីកន្លែងដែលមានទំហំតូច កញ្ចក់គឺជាតិចនិកសំខាន់មួយដែលនឹងជួយធ្វើឱ្យបន្ទប់មើលទៅរាងស្រឡះទូលាយឡើងបាន ដោយអ្នកគួរជ្រើសរើសព្យួរផ្ទាំងកញ្ចក់ធំមួយនៅក្នុងបន្ទប់ក្នុងទីតាំងដែលស័ក្តិសមបំផុតដើម្បីឱ្យរូបភាពដែលឆ្លុះឃើញនៅក្នុងកញ្ចក់ជួយធ្វើឱ្យបន្ទប់មើលទៅរាងធំទូលាយឡើង។

6 . សម្រួលឱ្យទូរទស្សន៍ទៅនៅជាប់នឹងជញ្ជាំង

ជាប្រក្រតី អ្នកអាចដាក់ទូរទស្សន៍នៅលើតុ ឬក្នុងទូថ្នាក់ទូទៅបាន ដែលធ្វើឱ្យស៊ីទីកន្លែងអស់មួយផ្នែក ដូច្នេះការយកទុរទស្សន៍មកបំពាក់ជាប់នៅលើជញ្ជាំង នឹងជួយសន្សំសំចៃទីកន្លែង ហើយយើងថែមទាំងអាចដាក់វត្ថុតុបតែងលម្អផ្សេងៗនៅពីក្រោមទូរទស្សន៍បានទៀតផង។

7 . នាំធម្មជាតិចូលមកក្នុងបន្ទប់

នៅតែជាវិធីការមួយដែលចង់ណែនាំសម្រាប់អ្នកដែលចូលចិត្តតុបតែងផ្ទះ ព្រោះការនាំយកធម្មជាតិ ឬពណ៌បៃតងចូលមកតុបតែងខាងក្នុងបន្ទប់ ដែលយើងអាចប្រើបានទាំងវត្ថុតុបតែងល្អៗ ដើមផ្កា ស្រោមពូក ស្រោមខ្នើយដែលមានរូបធម្មជាតិនៅតែធ្វើឱ្យបន្ទប់ដ៏តូចមួយនោះគួរឱ្យចង់ស្នាក់នៅជានិច្ច៕

Advertisement