កម្ចាត់​មុនខ្សាច់​ស្អាត​ហ្មត់ចត់ ដោយ​ចំណាយលុយ​តិច​បំផុត

មុនដំបូង​ត្រូវ​ត្រៀម​ឧបករណ៍​ជំនួយ​ទាំងអស់នេះ​ជាមុនសិន៖

  1. ក្រដាស​ជូត​ដៃ​ប្រភេទ​ដុំ​រមូរ ទាញ​ផ្តាច់ចេញ​ជាបន្ទះៗ ទុកឱ្យ​រួចជាស្រេច
  2. ស៊ុត​ស​ឆៅ
  3. កន្សែងពោះគោទន់ៗទុក​ជូត​មុខ
  4. ទឹក​ក្តៅឧណ្ហៗ

ដំណាក់​ការអនុវត្ត៖

  1. ប្រមូល​សក់​ចង​ទៅក្រោយ​កុំឱ្យ​បាំង​ផ្ទៃមុខ
  2. យក​កន្សែងពោះគោ​ជ្រលក់​ទឹក​ក្តៅឧណ្ហៗមក​គ្របពីលើ​ផ្ទៃមុខ​របស់​អ្នក​ប្រមាណ​ជា5-10នាទី
  3. បន្ទាប់មក​លាងដៃ​រប​ស់​អ្នក​ឱ្យ​ស្អាត រួច​យក​ចុង​ម្រាមដៃ​ផ្តិត​ស៊ុត​ស យកមក​លាប​ឱ្យ​សព្វ​ពេញ​ផ្ទៃមុខ ជាពិសេស​បរិវេណ​ដែល​ចង់​បក មុនខ្សាច់​ចេញ ដូចជា កៀន​ច្រមុះ និង​ថ្ងាស​ជាដើម។
  4. យក​ក្រដាស​ជូ​តដៃ​ដែល​ហែក​ជាបន្ទះៗទុកជា​ស្រេច​ហើយ​នោះ មក​ដាក់​បិទ​ពីលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​សព្វ ហើយ​ទុកចោល​រហូតដល់​មាន​អារម្មណ៍​ថា ស៊ុត​ដែល​លាប​នោះ​ស្ងួត​អស់។
  5. បក​ក្រដាស​ជូ​តដៃ​ចេញ​ម្តងមួយៗ ចាប់ពី​ចង្កា ដេញ​ឡើង​ទៅដល់​ថ្ងាស ដោយ​ប្រើ​វិធី​ទាញ​បញ្ច្រាស់​ឡើងលើ ថ្នមដៃ​បន្តិច ព្រោះ​អាចធ្វើឱ្យ​អ្នក​ឈឺ​បាន មុនខ្សាច់​នឹង​ស្អិត​ជាប់​ក្រដាស​ចេញមកជាមួយ​ជាមិនខាន។

បន្ទាប់ពី​នោះមក ចូរ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត នោះ​អ្នកនឹង​សង្កេតឃើញថា មុនខ្សាច់​បាន​របូត​ជ្រុះ​ចេញ​អស់ពី​ផ្ទៃមុខ​របស់​អ្នក​ហើយ ហើយ​ផ្ទៃមុខ​របស់​អ្នកនឹង​ហ្មត់​ស្អាត​រលោង​ឡើង​គួរឱ្យ​ចង់​ស្ទាបអង្អែល​ជាមិនខាន៕

Advertisement