ស្ត្រី​គួរ​ដឹង​អ្វីខ្លះ​ពី​ជំងឺមហារីក​ស្បូន?

អ្វី​ទៅជា​ជំងឺមហារីក​ស្បូន? មហារីក​ស្បូន គឺជាដុំ​សាច់​មហារីក​មួយ ដែល​អាច​បណ្តាល​ឱ្យស្លាប់​ក្រពេញ​ស្បូន និង​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ជាពិសេស​កើតមាន​ចំពោះ​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី50ឆ្នាំ​ឡើងទៅ។ ជំងឺ​ប្រភេទ​នេះ​វា​បង្កឡើង​ដោយ​មេរោគ​ម្យ៉ាង​ឈ្មោះថា Human papillomavirus (HPV) និង​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​តាម​រយៈ​ការ​រួមភេទ និង​ការប៉ះពាល់​ដោយផ្ទាល់​រវាង​ស្បែក និង​ស្បែក​ប្រដាប់ភេទ ហើយ​ម្យ៉ាងវិញទៀត​វា​ក៏​អាច​កើតមាន​ចំពោះ​ស្ត្រី​ដែល​សកម្ម​ក្នុងការ​រួមភេទ​ផងដែរ។

រោគសញ្ញា​នៃ​ជំងឺមហារីក​ស្បូន
ចំពោះ​រោគសញ្ញា​នៃ​ជំងឺមហារីក​ស្បូន​នៅក្នុង​ដំណាក់កាល​ដំបូង ឬ​ដំណាក់កាល​ស្រួចស្រាវ មិនបាន​បង្ហាញ​ឱ្យ​អ្នកជំងឺ​បានឃើញ​នោះឡើយ។ ដោយឡែក​នៅក្នុង​ដំណាក់កាល​បន្ទាប់វា​អាច​ស្ដែង​ឱ្យដឹង​តាមរយៈ ៖
• ប្រដាប់ភេទ​ស្ត្រី​មាន​ឈាម
នេះ​គឺជា​រោគសញ្ញា​មហារីក​ស្បូន​ដែល​តែងតែ​ជួបប្រទះ និង​កើតឡើង​មុនគេ​បំផុត ដែល​ក្នុងនោះ​មានការ​ចេញឈាម​មិនត្រូវ​តាម​ក្បូន(មិន​ត្រឹមត្រូវ​តាម​វដ្ត​រដូវ) ជួន​ច្រើន ជួន​តិច អាច​មុន ឬ​ក្រោយ​ចន្លោះពេល​មាន​រដូវ។ ក្នុងករណី​
ស្រី្ត​ដែល​កើតមាន​ជំងឺមហារីក​ស្បូន តែងតែមាន​ឈាម​ធ្លាក់​មកជា​ប្រចាំ​តាម​ទ្វារមាស និង​មាន​អា​ការឈឺស្ទេញៗក្នុង​ពោះ (ពីលើ​ថ្ងាស​នៃ​ប្រដាប់ភេទ) ឬ​តែងតែ​រង​ការឈឺចាប់​នៅពេល​រួមភេទ​សម្ពន្ធ។ នៅមាន​លក្ខណៈ​សំគាល់​ផ្សេងទៀត​ដែល​បង្ហាញឱ្យឃើញ​ពី​រូបភាព​នៃ​ជំងឺ ដោយសារតែ​ស្ត្រី​ជា​អ្នក​កើត​ជំងឺ មាន​អាកា​រអស់កម្លាំងរកកល់​ចង់​ក្អួតចង្អោរ បរិភោគ​អាហារ​លែង​ដឹង​ពី​រសជាតិ និង​ស្រក​ទម្ងន់។ ជួន​មានពេលខ្លះ​អាច​កើត​អាការ​ទល់លាមក ឬ​ឈឺ​ឆ្អឹងខ្នង និង​ចុក​រោយ​ច​ង្កះ​ជា​ញឹកញាប់។
• ប្រដាប់ភេទ​ស្ត្រី​ហៀរ​ទឹករងៃ
មហារីក​ស្បូន​មាន​ទឹករងៃ ដំបៅ រលួយ​អាចបណ្តាលឱ្យ​ហូរ​ចេញមកក្រៅ​តាម​ទ្វារមាស​នៅពេល​បត់ជើងតូច។ ការហូរ​ទឹករងៃ​ចេញមកក្រៅ​នេះ​អាច​ធុំក្លិន លាយឡំ​ដោយ​ឈាម ឬ​មាន​ខ្ទុះ​ដែលមាន​ក្លិនស្អុយ​ផងដែរ។
• ឈឺ​ចុកចាប់
ភាគច្រើន​តែង​កើត​ឡើងលើ​អ្នកជំងឺ​ក្នុងដំណាក់កាល​ចុងក្រោយ ដោយសារ​មហារីក​មាន​សំពាធ​លើ​សតិអារម្មណ៍​ក៏​បណ្តាលឱ្យ​ឈឺ​ចុកចាប់​នៅ​ផ្នែក​ទ្រនុង​ឆ្អឹង​ចង្កេះ​ផ្នែក​ខាងក្រោម​ពោះថែមទាំង​រាលដាល​ដល់​ផ្នែក​ជើង​ថែម​ទៀតផង។


• អ្នកជំងឺ​ដំណាក់កាល​ចុងក្រោយ
អាច​ប៉ះពាល់​ទៅដល់​ផ្នែក​ខាងក្រោម​នៃ​ពោះដោយសារ​ភាព​រីក​ធំ​នៃ​ស្បូន ហើយ​ថែមទាំង​អាច​បណ្តាលឱ្យ​ឈឺ​ហើម​អវៈយវៈ​ខាងក្រោម និង​អាច​លេចចេញ​នូវ​អាការ​កង្វះ​ឈាមក្រហម ស្គមស្គាំងគ្រុនក្តៅ អាការ​រីងរៃ និង​អាកា​រហេវ​ហត់​ជាដើម។
វិធី​បង្ការ​ជំងឺមហារីក​ស្បូន
• ចាក់ថ្នាំបង្ការ ឬវា៉ក់សាំងការពារមហារីកមាត់ស្បូន
ជាទូរទៅជំងឺមហារីកស្បូនអាចកើតមានចំពោះស្ត្រីក្នុងវ័យរួមភេទសកម្ម មិនមែនកើតតែចំពោះស្ត្រីវ័យ ចំណាស់នោះទេ ពោលគឺ ប្រមាណ80%នៃស្រ្តីសុទ្ធតែអាចឆ្លងមេរោគ HPV ក្នុងជីវិតពួកគេដែលក្នុងចំណោមស្រ្តីទាំងនោះមានមួយចំនួនតូចអាចជម្រុះ HPV បានដោយឯកឯងប៉ុន្តែស្ត្រី​មួយចំនួន​ទៀត​មិនអាចជម្រុះមេរោគនេះបានឡើយ ហើយអាចវិវឌ្ឍទៅជាជំងឺមហារីកស្បូនថែមទៀត។ គ្រូពេទ្យអាចចាក់វ៉ាក់សាំង​លើក្មេងស្រីចាប់ពីអាយុ​9ឆ្នាំ​ឡើង​ទៅ និងត្រូវចាក់គ្រប់ចំនួន3ដងត្រឹមរយៈពេល6ខែជាមួយ នឹងការពិនិត្យមើលមាត់ស្បូនរបស់នារី។
• ការពិនិត្យមាត់ស្បូនឱ្យបានទៀងទាត់
ដោយឡែក ចំពោះការពិនិត្យមើលសុខភាពមាត់ស្បូនរបស់នារី ដោយប្រើសារធាតុជូរ(VIA) គឺដើម្បីបញ្ជាក់ពីភាព​បម្រែបម្រួលមិន​ធម្មតារ​បស់​កោសិកា​មាត់ស្បូន ក៏ដូចជាការពិនិត្យមើលដោយការបៀកយកកោសិកាមាត់ស្បូន(Pap Smear) ទៅពិនិត្យ ដើម្បីបញ្ជាក់ពី​បម្រែបម្រួល​មិន​ធម្មតារបស់​កោសិកាមាត់ស្បូន៕

Advertisement