សាកល្បងខាត់ស្បែកជាមួយ តែប៉ៃតង ធាថាសស្អាតហ្មត់រលោង

តើនរណាដែលមិនចង់ឱ្យស្បែកស្អាតល្អហ្មត់រលោង និងរាងកាយមានសុខភាពល្អនោះ? វាជាអ្វីមួយដែលសុភាពនារីទាំងអស់និយមរក្សាភាពស្រស់ស្អាតរបស់ខ្លួន។ ជាការប្រសើរណាស់ ពេលវេលាមិនអាចរង់ចាំយើងបានទេ ថ្ងៃនេះគេហទំព័រ La​ Reine សូមបង្ហាញជូននូវធាតុផ្សំវេទមន្តមួយដែលអាចថែរក្សាស្បែក និងសុខភាពរបស់អ្នកក្នុងពេលតែមួយ។

គ្រឿងផ្សំ៖
១. ម៉្សៅតែប៉ៃតង ១ ពែងកាហ្វេ
២.ទឹកឃ្មុំ ១ ស្លាបព្រាបាយ
៣.ម៉្សៅរមៀត ១ ស្លាបព្រាកាហ្វេ

អ្នកអាចបន្ថែមម៉្សៅទឹកដោះគោក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីឲ្យស្បែកកាន់តែតឹងណែនល្អ ។

វិធីធ្វើ ៖
អ្នកគ្រាន់តែលាយល្បាយខាងលើបញ្ជូលគ្នា ហើយកូរឲ្យសព្វ រួចយកមកលាបម៉ាស្សាលើស្បែកមុខ និង ដងខ្លួនរបស់អ្នក។ ទុកចោលរយៈពេល ៣០ ទៅ ៤០ នាទី រួចលាងទឹកចេញឲ្យស្អាត នេះអ្នកសង្កេតឃើញថា ស្បែករបស់អ្នកមានភាពសហ្មត់រលោង តឹងណែន ព្រមទាំងមានសំណើមផងដែរ ៕

កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement