យានស្រាវជ្រាវ SLIM របស់ប្រទេសជប៉ុន បង្កើតបានកំណត់ត្រាដ៏អស្ចារ្យ នៅពេលរស់ឡើងវិញបីដង ក្រោយពីបានឆ្លងកាត់រាត្រីដ៏សែនត្រជាក់នៅលើឋានព្រះចន្ទដែលមានសីតុណ្ហភាព -183 អង្សាសេ, -130 អង្សាសេ និង -170 អង្សាសេ។
អង្គការស្រាវជ្រាវអភិវឌ្ឍវិស័យអវកាសចរណ៍ជប៉ុន (JAXA) នាថ្ងៃទី 24 មេសានេះ បានឱ្យដឹងថា យានចុះចតឆ្លាតវៃលើឋានព្រះចន្ទ (SLIM) របស់ប្រទេសនេះ បន្តបង្កើតបានកំណត់ត្រាថ្មី នោះគឺ «នៅមានជីវិតក្រោយរាត្រីព្រះចន្ទទីបីដែលមានបរិស្ថានមហាសែនត្រជាក់។
យាន SLIM បានចុះចតលើផ្ទៃព្រះចន្ទកាលពីខែមករាកន្លងទៅ ដែលនេះបានជួយឱ្យជប៉ុនមានឈ្មោះជាប្រទេសទី 5 លើពិភពលោក ដែលមានយានចុះចតដោយជោគជ័យលើឋានព្រះចន្ទ បន្ទាប់ពីអតីតសូវៀត សហរដ្ឋអាម៉េរិក ចិន និងឥណ្ឌា។