អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​របស់ គុយបា បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី

អគ្គិភ័យ​កំពុង​ឆេះ​រាលដាល​នៅ​ឯ​ឃ្លាំង​ផ្ទុក​ប្រេង​ឥន្ធនៈ​នៅ​ឯ​ឈូង​សមុទ្រ​ Matanzas ប្រទេស​គុយបា កាលពី​ថ្ងៃទី ០៦ សីហា​ ២០២២

អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​មួយ​នៅក្នុង​ខេត្ត Matanzas របស់ ប្រទេស​គុយបា កាលពី​ថ្ងៃទី ០៨ សីហា បាន​បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី និង​បន្ត​គំរាមកំហែង​ដល់​អាង​ផ្ទុក​ដទៃទៀត​ដែល​នៅក្បែរនោះ។

យោងតាម​ព័ត៌មាន​ពី​ក្រុមមន្ត្រី​នៅក្នុង​ខេត្ត Matanzas អណ្ដាតភ្លើង​ពី​អាង​ផ្ទុក​ទី​ពីរបាន​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី និង​កំពុង​គំរាមកំហែង​ដល់​អាង​ផ្ទុក​ទី​បួន។

មុន​នោះ អគ្គិភ័យ​នៅឯ​អាង​ផ្ទុក​ឥន្ធនៈ​ទីមួយ​ដែល​កើតឡើង​ដោយសារ​រន្ទះបាញ់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លង ត្រូវបាន​ពន្លត់​រួចរាល់។ គិត​មកដល់​បច្ចុប្បន្ន មាន​មនុស្សម្នា​ក់បាន​ស្លាប់, ១២៥ នាក់រ​ងរ​បួង និង ១៤ នាក់​បាត់​ខ្លួន។

មនុស្ស​ជាង ៥,០០០ នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព ហើយ​ប្រជាជន​ត្រូវបាន​ណែនាំ​ឱ្យ​ពាក់​ម៉ាស ឬ​នៅ​ក្នុងផ្ទះ​ដើម្បី​ចៀសវាង​ផ្សែង​ពុល។

Matanzas គឺជា​កំពង់ផែ​ធំ​បំផុត​នៅ គុយបា ស្ដីពី​ការទទួល​ប្រេង​ឆៅ និង​ឥន្ធនៈ​ដែល​នាំចូល​ពី​បរទេស។ ប្រេង​ឆៅ​ធន់​ធ្ងន់ ក៏ដូចជា​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត របស់ គុយបា ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​អគ្គិសនី​សម្រាប់​តម្រូវការ​​នៅ​ក្នុងស្រុក៕

 

Advertisement