មនុស្សយ៉ាងតិច ៣១ នាក់បានបាត់បង់ជីវិត និង ៧ នាក់រងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីចែកអាហារនៅឯវិហារមួយក្នុងទីក្រុង Port Harcourt នៃ ប្រទេសនីហ្សេរីយ៉ា។
មនុស្សរាប់រយនាក់បានមកទទួលអាហារនៅក្នុងព្រឹត្តិការណ៍ «ទិញដូរដោយឥតគិតថ្លៃ» ដែលប្រារព្ធឡើងដោយវិហារ King’s Assembly កាលពីថ្ងៃទី ២៨ ឧសភា។
អ្នកនាំពាក្យនៃស្ថាប័នប៉ូលិស ឱ្យដឹងថា មនុស្សរាប់រយនាក់បានមកទទួលអាហារ ក្នុងនោះមានអ្នកខ្លះបានបាត់បង់ការអត់ធ្មត់ នាំឱ្យមានការរត់ជាន់គ្នា។ ជនរងគ្រោះជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ អ្នកខ្លះក៏មិនអាចគេចផុតពីការស្លាប់។
អាជ្ញាធរឱ្យដឹងថា ជនរងគ្រោះភាគច្រើនគឺជាក្មេងតូចៗ និងមានស្ត្រីមានផ្ទៃពោះផងដែរ។