ទារក ១១ នាក់​​បាន​បាត់​បង់ជីវិត​ ក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​នៅ​ សេណេហ្គាល់

(សេ​ណេ​ហ្គា​ល់)-ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងលិច សេ​ណេ​ហ្គា​ល់ បានឱ្យដឹងថា ទារក​ចំនួន ១១ នាក់ បាន​ស្លាប់​នៅក្នុង​ករណី​ឆេះ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង Tivaouane ភាគ​ខាងលិច​នៃ ប្រទេស​នេះ។

«ខ្ញុំ​មានការ​ឈឺចាប់ និង​រន្ធត់​ណាស់​នៅពេល​បានដឹងថា ទារក​ចំនួន ១១ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នៅ​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​រដ្ឋ​នៅ Tivaouane» ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ Macky Sall បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី ២៥ ឧសភា។ «ខ្ញុំ​សូម​សម្ដែង​ការសោកស្ដាយ អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឪពុកម្ដាយ និង​គ្រួសារ​ទារក​ទាំងនោះ»។

យោងតាម​អ្នកនយោបាយ Diop Sy ឧបទ្ទវ​ហេតុដែល​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ Mame Abdou Aziz Sy Dabakh នេះ គឺ​បណ្ដាលមកពី​បញ្ហា​ចរន្តអគ្គិសនី ហើយ​ថា អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​លឿន។

ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ Macky Sall

ចំណែក​អភិបាលក្រុង លោក Demba Diop ឱ្យដឹងថា «ទារក​ចំនួន ៣ នាក់ ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល»។

Advertisement