រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក និយាយថា ប្រទេសដាណឺម៉ាក នឹងដឹកជញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon ឱ្យ អ៊ុយក្រែន ប៉ុន្តែ ដាណឺម៉ាក មិនទាន់បញ្ជាក់អំពីព័ត៌មាននេះ។
«ខ្ញុំពិតជាអរគុណ ដាណឺម៉ាក ដែលថ្ងៃនេះប្រកាសថា នឹងដឹកជញ្ជូនទម្រ និងមីស៊ីល Harpoon ដើម្បីជួយ អ៊ុយក្រែន ក្នុងការការពារឆ្នេរសមុទ្ររបស់ខ្លួន» រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lloyd Austin ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីជំនួបពិភាក្សាជាមួយតំណាងរបស់ប្រទេសជិត ៤០ និងអង្គភាពសមាជិកក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃទី ២៣ ឧសភា។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lloyd និយាយថា ដាណឺម៉ាក នឹងដឹកជញ្ជូនប្រព័ន្ធ Harpoon មួយ ទៅឱ្យ អ៊ុយក្រែន ប៉ុន្តែ មិនបានលើកឡើងអំពីកំណែជាក់លាក់ណាមួយឡើយ។ ភាគីខាង ដាណឺម៉ាក មិនទាន់ប្រកាសអំពីផែនការផ្ទេរមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon ឱ្យ អ៊ុយក្រែន នៅឡើយ។
ព័ត៌មានខាងលើត្រូវបានលើកឡើងនៅក្នុងពេលដែលយុទ្ធនាការយោធាពិសេសរបស់ រុស្ស៊ី នៅ អ៊ុយក្រែន ឈានចូលដល់ខែទីបី ហើយភាគីទាំងសងខាងកំពុងប្រយុទ្ធតតាំងគ្នាយ៉ាងខ្លាំងក្លានៅតំបន់ Donbass។