ក្រសួងការបរទេសរុស្ស៊ី ប្រកាសថា បានកម្ទេចរាប់ពាន់គោលដៅហេដ្ឋារចនាសម្ព័ន្ធយោធារបស់ អ៊ុយក្រែន ក្នុងនោះមានទាំងប្រព័ន្ធការពារដែនអាកាសចំនួន ១២៣ ឈុតផងដែរ។
«ជារួម រាប់ចាប់តាំងពីចាប់ផ្ដើមយុទ្ធនាការយោធា គោលដៅចំនួន ២,៥៨១ នៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ អ៊ុយក្រែន ត្រូវបានបំផ្លាញ។ ក្នុងនោះមាន ទីបញ្ជាការ និងប្រព័ន្ធបញ្ជាការចំនួន ៩០ កន្លែង, ប្រព័ន្ធការពារដែនអាកាស S-៣០០, Buk-M១ និង Osa ចំនួន ១២៣ ឈុត និង រ៉ាដា ចំនួន ៨១ គ្រឿង» អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឱ្យដឹងកាលពីថ្ងៃទី ៨ មីនា។
Konashenkov ថ្លែងថា កងទ័ពរុស្ស៊ី បានបំផ្លាញរថក្រោះ និងរថពាសដែកចំនួន ៨៩៧ គ្រឿង, ប្រព័ន្ធកាំជ្រួចហ្វូងចំនួន ៩៥ គ្រឿង, កាំភ្លើងធំ ៣៣៦ ដើម, រថយន្តយោធា ៦៦២ គ្រឿង និងយន្តហោះគ្មានមនុស្សបើក ៨៤ គ្រឿង។
ទាក់ទងនឹងបញ្ហាខាងលើ ភាគីអ៊ុយក្រែន មិនទាន់បញ្ចេញប្រតិកម្មឆ្លើយតបនៅឡើយ។