ប្រទេស​អូស្ត្រាលី​ នឹង​​ចាប់​ផ្ដើម​​បើក​ទ្វារ​​ព្រំដែន​​ទទួល​ភ្ញៀវ​​ទេស​ចរណ៍​​ប​រទេស​ នៅ​ ២​ សប្ដាហ៍​​ទៀត

អ្នក​ដំណើរ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ Sydney

ចាប់ពី​ថ្ងៃទី ២១ កុម្ភៈ ២០២២ ប្រទេស​អូស្ត្រាលី នឹង​បើក​ព្រំដែន​ឡើងវិញ​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ប​រទេស បន្ទាប់ពី​បាន​បិទ​អស់​រយៈពេល ២ ឆ្នាំ ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១។

«លក្ខខណ្ឌ​តម្រូវ​ដើម្បី​អាច​ចូល​ទឹកដី អូស្ត្រាលី បាន​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​បាន ២ ដូ​ស» នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison ប្រកាស​ដូច្នេះ។

មេដឹកនាំ​អូ​ស្ត្រ​លី ថ្លែងថា ដោយសារតែ អូ​មី​ក្រុង បានបង្ហាញ​វត្ត​មាននៅ អូស្ត្រាលី ដូច្នេះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ក៏​មិន​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដល់​ប្រជាជន​នៅ​ប្រទេស​នេះ។

អ្នក​ទេសចរណ៍​បរទេស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ពេញលេញ នឹងត្រូវ​គោរព​តាម​ការកំណត់​លើ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ និង​តំបន់នីមួយៗនៅ អូស្ត្រាលី។

នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison

បន្ទាប់ពី​បានអនុញ្ញាត​ឱ្យ ពលរដ្ឋ​អូស្ត្រាលី វិល​ចូល​ស្រុក​វិញ​ចាប់ពី​ខែមីនា ២០២០ រដ្ឋាភិបាល​អូស្ត្រាលី បាន​បើកទ្វារ​ព្រំដែន​ឡើងវិញ​ទៅតាម​ដំណាក់កាល។

គិត​មកដល់​ព្រឹក​ថ្ងៃទី ៧ កុម្ភៈ អូស្ត្រាលី បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ សរុប​ចំនួន ២.៧ លាន​ករណី ក្នុងនោះ​មាន​ជាង ៤,០០០ នាក់ បាន​បាត់​បង់ជីវិត៕

Advertisement