បាតុភូត សូរ្យគ្រាស «រង្វង់​ភ្លើង» ដ៏​កម្រ នឹង​កើតមានឡើង​នៅ​សប្ដាហ៍​ក្រោយ នៃ​ខែមិថុនា ឆ្នាំ2021

បាតុភូត​សូរ្យគ្រាស «រង្វង់​ភ្លើង» ឬ​ហៅថា សូរ្យគ្រាស​រាង​ចិញ្ចៀន កើតឡើង​នៅពេល​ព្រះអាទិត្យ ព្រះ​ចន្ទ និង​ផែនដី តម្រៀប​ត្រង់​ជា​ជួរ ក្នុង​គ្រា​ព្រះ​ចន្ទ​ស្ថិតនៅលើ​គន្លង​គោចរ​ឆ្ងាយ​ពី​ផែនដី​បំផុត។

ដោយសារតែ​នៅ​ឆ្ងាយ​ពេក ព្រះ​ចន្ទ​មិនអាច​បិទបាំង​ទាំងស្រុង​នូវ​ពន្លឺ​ពី​ព្រះអាទិត្យ ដូច្នេះ​ក៏​បន្សល់ទុក រូបរាង «រង្វង់​ភ្លើង» ស្ថិតនៅ​ជុំវិញ «គ្រាប់​បាល់​យក្ស​ងងឹត» មួយ​គ្រាប់ (ព្រះ​ចន្ទ​ពេល​ថ្ងៃ)។

បាតុភូត​ខាងលើនេះ នឹង​កើតឡើង​នៅ​ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 ខាងមុខ ហើយ​តំបន់​ដែល​អាច​មើលឃើញ​ច្បាស់​បំផុត​គឺ កាណាដា, ហ្គ្រី​ន​ឡែ​ន និង​រុស្ស៊ី។ បាតុភូត​នេះ​នឹង​បង្ហាញខ្លួន​ក្នុង​រយៈពេល 3នាទី និង51វិនាទី។

ពលរដ្ឋ​នៅ​ប្រទេស អង់គ្លេស នឹង​មើល​ឃើញតែ 20% នៃ​បាតុភូត​សូរ្យគ្រាស​នេះ ខណៈ ស្កុ​តឡែ​ន មើលឃើញ 32% នៃ​ចំណុច​ខ្មៅ។ ចំណែក​តំបន់ឆ្នេរ​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ពលរដ្ឋ ក៏​នឹង​មើលឃើញ​សូរ្យគ្រាស​មួយ​ចំណិត​ផងដែរ នៅពេល​ព្រឹក​ព្រលឹម៕

ប្រភព៖ CBS News
ប្រែសម្រួល​៖ បុត្រា

Advertisement