ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួនជិត5.8លាននាក់ ក្នុងនោះមានជិត357,000នាក់បានស្លាប់។
ប្រទេសនិងដែនដីចំនួន213ក្នុងសកលលោកត្រូវបានរាយការណ៍ថាមានអ្នកជំងឺរលាកសួតប្រភេទថ្មីចំនួន5,780,403នាក់ និងស្លាប់356,788នាក់ ក្នុងនោះថ្ងៃនេះអ្នកជំងឺកើន103,553នាក់ និងអ្នកស្លាប់កើន5,189នាក់បើធៀបនឹងម្សិលមិញ ខណៈអ្នកជំងឺដែលបានជាសះស្បើយមានចំនួនជិត2,500,000នាក់។
ទ្វីបអាមេរិកមានអ្នកជំងឺ COVID-19 ច្រើនជាងគេបង្អស់ ក្នុងនោះតំបន់អាមេរិកខាងជើងមាន1,952,626នាក់ អាមេរិកខាងត្បូងមាន719,633នាក់ ចំណែកទ្វីបអឺរ៉ុបមាន1,950,083នាក់ អាស៊ីមាន1,026,155នាក់ និងទ្វីបអាហ្វ្រិកមាន126,638នាក់។
ប្រទេសដែលជាសម្បុកមេរោគ និងជា “វាលពិឃាត” ធំជាងគេបង្អស់របស់ COVID-19 នៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកជំងឺសរុបជាង1,745,000នាក់ និងអ្នកស្លាប់សរុបជាង102,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស