ក្នុងរយៈពេល 24ម៉ោងនៃថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 កម្ពុជា បានររកឃើញអ្នកឆ្លង Covid-19 ចំនួន 750នាក់ និងអ្នកស្លាប់ចំនួន 10នាក់ទៀតបន្ថែមទៀត។
គិតមកដល់ព្រឹកថ្ងៃទី2 ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 31,460នាក់ ក្នុងនោះមាន 24,042នាក់បានជាសះស្បើយ និង 230នាក់បានស្លាប់។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបរបស់ក្រសួងសុខាភិបាល ដូចមាននៅខាងក្រោម។
នៅទូទាំងពិភពលោក បច្ចុប្បន្ន តួលេខអ្នកឆ្លងវីរុសCovid-19 បានកើនដល់ 171,938,586នាក់ ក្នុងនោះមានអ្នកស្លាប់ 3,575,782នាក់, ជាសះស្បើយ 154,427,901នាក់ និងកំពុងព្យាបាល 13,934,903នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា