នាថ្ងៃទី23 ខែមេសា ឆ្នាំ2021នេះ រដ្ឋបាលខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការផ្សារច្បារអំពៅជាបណ្ដោះអាសន្នរយៈពេល 14ថ្ងៃ។
ប្រធានផ្សារច្បារអំពៅ លោក គួច ចំណាន នៅមុននេះបានការប្រកាសថា អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានចេញបទបញ្ជាឱ្យបិទផ្សារនេះជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19 ទៅក្នុងសហគមន៍។
ការបិទផ្សារនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី24 ខែមេសា ឆ្នាំ2021 ដល់ថ្ងៃទី8 ខែឧសភា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន (23មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 8,848នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 3,148នាក់, អ្នកស្លាប់ 61នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 5,633នាក់៕
ប្រភព៖ ប្រធានផ្សារច្បារអំពៅ
ដកស្រង់៖ បុត្រា