ក្រៅ​ពី​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗហើយ  នៅ​មាន​សេដ្ឋីចិន​ល្បីៗ​ចំណាយផ្ទាល់ខ្លួន ជួយអ្នកជំងឺឆ្លងវីរុសកូរ៉ូណានៅចិន

​Jack Ma ដែលជាស្ថាបនិកនៃក្រុមហ៊ុន Alibaba បានបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ បុរសសម្បូរទ្រព្យបំផុតនៅក្នុងប្រទេសចិន លោក Jack Ma បានបរិច្ចាគប្រាក់ចំនួន 100លានយន់ (ជាង 14លានដុល្លារ) ដល់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា។

ប្រាក់បរិច្ចាគចំនួន 40% នឹងត្រូវបែងចែក រវាងវិទ្យាស្ថានស្រាវជ្រាវ Chinese Academy of Sciences និង Chinese Academy of Engineering ខណៈប្រាក់ដែលនៅសល់ ត្រូវចែកទៅឱ្យបុគ្គលិកស្រាវជ្រាវ នៅទូទាំងប្រទេសចិន និងពិភពលោក ក្នុងកិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រង និងទប់ស្កាត់វីរុសកូរ៉ូណានេះ។

បើយោងតាមអ្នកជំនាញមកពី គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានឱ្យដឹងថា ពួកគេជិតបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាបានសម្រេចហើយ។

គួរតែបញ្ជាក់ផងដែរថា ចំនួន​អ្នកឆ្លងមេរោគ​​វីរុស​កូរ៉ូណា ទូទាំងពិភពលោកបានកើនឡើងដល់ជិត 1ម៉ឺននាក់ និងជាង 200នាក់ទៀតបានស្លាប់ (គិតត្រឹមថ្ងៃទី31 មករា 2020) ក្រោយវីរុសនេះបែកធ្លាយចេញពីទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ឆ្នាំទៅ៕


Advertisement