Aurus​ ​ស្រដៀង​រថយន្ត​ ​Rolls​-​Royce​ ​ចាប់​ដំណើរការ​ហាង​លក់​ដំបូង​នៅ​រុស្ស៊ី​

​Aurus​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ថ្មី​មួយ​របស់​ប្រទេស​រុស្ស៊ី​ ​បាន​បើក​ដំណើរការ​ហាង​លក់​ ​និង​តាំង​រថយន្ត​ទី1​ ​របស់​ខ្លួន​នៅ​ទីក្រុង​មូស្គូ​ ​ជា​ការ​ឱ្យ​សញ្ញា​អំពី​ការ​លក់​រថយន្ត​ម៉ូដែល​ ​Senat​ ​ជា​ផ្លូវការ​ ​ដែល​រថយន្ត​នេះ​ក៏​ត្រូវ​ប្រើប្រាស់​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ ​វ៉្លា​ឌីមៀរ​ ​ពូ​ទីន​ ​ផង​ដែរ​។​

​រថយន្ត​ប្រណីត​ដែល​ផលិត​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​នេះ​ ​បាន​ក្លាយជា​អ្នកស្នង​តំណែង​រថយន្ត​ ​Sedan​ ​ZIL​ ​ដែល​ធ្លាប់​ប្រើជា​មធ្យោបាយ​ដឹកជញ្ជូន​មេដឹកនាំ​សូវៀត​កាលពី​សម័យមុន​មក​ផង​ដែរ​។​ ​យ៉ាងណាក្ដី​ ​លើក​នេះ​គឺ​ខុសពី​មុន​ ​ដោយក្រុម​ហ៊ុន​ផលិត​រថយន្ត​ថ្មីនេះ​គ្រោង​នឹង​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ដូចជា​ ​ចិន​ ​អឺរ៉ុប​ ​អាហ្វ្រិក​ខាងជើង​ ​និង​មជ្ឈិមបូព៌ា​។​ល​។​

​Aurus​ ​គ្រោង​នឹង​បញ្ចេញ​ម៉ូដែល​ច្រើន​ទៀត​ ​ដូចជា​ប្រភេទ​កៅអី​ ​2ជួរ​ ​បើក​ដំបូល​ ​ប្រភេទ​ ​Minivan​ ​និង​ប្រភេទ​ ​SUV​ ​Komendant​ ​ជាដើម​៕​


Advertisement