Huawei​ ​បញ្ចេញ​បន្ទះ​ឈី​បថ្មី​ ​ឈ្មោះ​ ​Asend​ ​910​ ​ដែល​លឿន​ជាងគេ​បំផុត​លើ​លោក​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ ​Huawei​ ​នា​ថ្ងៃសុក្រ​នេះ​ ​បាន​បើក​សន្និសីទ​មួយ​នៅ​ទីក្រុង​ ​Shenzhen​ ​ប្រទេស​ចិន​ ​ដើម្បី​បង្ហាញ​ពី​ផលិតផល​ទំនើប​ ​និង​ថ្មី​ៗ​បំផុត​របស់​ខ្លួន​។​ ​អំឡុង​ព្រឹត្តិ​ការណ៍​នេះ​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​បង្ហាញ​វត្តមាន​បន្ទះ​ឈីប​ ​AI​ ​ដែល​លឿន​បំផុត​ដាច់គេ​នៅ​លើ​លោក​ហៅថា​ ​Ascend​ ​910​ ​ព្រមទាំង​ប្រព័ន្ធ​ ​Framework​ ​AI​ ​ជំនាន់​ចុងក្រោយ​ហៅថា​ ​MindSpore​។​ ​

​ក្នុង​ខែ​នេះ​ដែរ​ ​ក្រុមហ៊ុន​ ​Huawei​ ​ក៏បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​(​Operationg​ ​System​ ​ឬ​ ​OS​)​ ​ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ឡើង​ដោយ​ផ្ទាល់ដៃ​ផង​ដែរ​ ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ផលិតផល​បច្ចេកវិទ្យា​ជាច្រើន​។​ ​
​គួរ​ជម្រាប​ថា​ ​ទោះ​កំពុង​ស្ថិត​ក្រោម​ការ​រង​សម្ពាធ​គាបសង្កត់​ខ្លាំង​ ​ពី​សហរដ្ឋអាមេរិក​ ​ដែល​អ្ន​ក​ណាៗ​ក៏​ទទួលស្គាល់​ថា​ ​ជា​ប្រទេស​ធ្លាប់តែ​នាំមុខ​គេ​ខាង​ផ្នែក​បច្ចេកវិទ្យា​ក៏ដោយ​ ​ក៏​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​Huawei​ ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​ ​នឹង​បន្ត​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​កាន់តែ​ប្រសើរ​ ​និង​រិះរក​គំនិត​បង្កើត​ថ្មី​ៗ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពិភពលោក​ជា​រួម​។​ ​Huawei​ ​បាន​សន្យា​ធ្វើការ​បើកចំហ​ឱ្យ​ខ្លាំង​ជាង​មុន​ផង​ដែរ​៕​ ​

Advertisement