កូរ៉េ​ខាងត្បូង​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដំណើរការ​ 5G​

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​មាន​ប្រព័ន្ធ​ 5G​ ប្រើប្រាស់​ជា​សាធារណៈ​ ដោយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី5​ ខែមេសា​នេះ​តែម្ដង​។

នៅ​ថ្ងៃទី5​ ខែមេសា​ខាងមុខនេះ​ដែរ​ ទូរស័ព្ទ​ 5G​ របស់​ Samsung​ ម៉ូដែល​ Galaxy​ S10​ 5G​ ក៏​នឹង​ចេញ​លក់​ជា​ផ្លូវការ​ផង​ដែរ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​ការ​កុម្ម៉ង់​ទិញ​បាន​បើក​ទទួល​ហើយ​ចាប់ពី​ពេលនេះ​តទៅ​។

Galaxy​ S10​ 5G​ ដែល​លក់​មុនគេ​នៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ​ប្រមាណ​ 1,231ដុល្លារ​ សម្រាប់​ទំហំ​ 256GB​ និង​ម៉ូដែល​ទំហំ​ 512GB​ មានតម្លៃ​ប្រមាណ​ 1,366ដុល្លារ​។

សហរដ្ឋអាមេរិក​នឹង​ក្លាយជា​ទីផ្សារ​បន្ទាប់​ដែល​នឹង​មាន​លក់​ Galaxy​ S10​ 5Gនេះ​ដែរ​ ខណៈ​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​នឹង​ដំណើរការ​សេវា​ 5G​ របស់​ខ្លួន​ នៅ​ថ្ងៃទី11​ ខែមេសា​ខាងមុខនេះ​ដែរ​ គ្រាន់តែ​មិនទាន់​ដឹងពី​តម្លៃ​លក់​នៅឡើយ​ប៉ុណ្ណោះ​៕

Advertisement