Nokia​ X71​ តម្លៃ​ជិត​ 400ដុល្លារ​ ចេញ​លក់​ជា​ផ្លូវការ​ហើយ​!

Nokia​ X71​ ជា​ស្មា​តហ្វូ​នដំ​បូង​គេ​ដែល​ប្រើ​រចនាប័ទ្ម​ចោះ​រន្ធ​លើ​អេក្រង់​ដូចជា​ស្មា​តហ្វូ​ន Samsung​។ ស្មា​តហ្វូ​ននេះ​មាន​បំពាក់​អេក្រង់​ប្រភេទ​ FHD​+ ទំហំ​ 6.39អ៊ីញ​ ដែល​លាតសន្ធឹង​រហូតដល់​ 93​% និង​មាន​កាមេរ៉ា​ Selfie​ ទំហំ​ 16MP​។ ក្រុមហ៊ុន​ HMD​ Global​ បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​តហ្វូ​នតម្លៃ​ធុន​មធ្យម​ម៉ូដែល​ថ្មី​ Nokia​ X71​ រួមគ្នា​ជាមួយ​ស្មា​តហ្វូ​នលំដាប់​កំពូល​ Nokia​ 9 PureView​ នៅ​លើទឹក​ដី​តៃវ៉ាន់​ នា​ថ្ងៃទី2​ មេសា​ ម្សិលមិញ​នេះ​។

នៅ​ខាងក្នុង​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon​ 660​ គួបផ្សំ​ដោយ​ RAM​ ទំហំ​ 6GB​ និង​មាន​អង្គ​ផ្ទុក​ទំហំ​ 128GB​ អាច​បន្ថែម​ទំហំ​ដល់​ 256GB​ ដោយ​ប្រើ​មេ​ម៉ូ​រី​កាត​។ កាមេរ៉ា​ខាងក្រោយ​ជា​ប្រភេទ​កែ​វលេនស៍​ Zeiss​ ដែល​មានកម្រិត​ 48MP​ កម្រិត​ 8MP​ សម្រាប់​ថតរូប​បែប​ធំ​ទូលាយ​ និង​កម្រិត​ 5MP​ សម្រាប់​វាស់​ជម្រៅ​រូបភាព​។

Nokia​ X71​ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ 9.0​ Pie​។ ស្មា​តហ្វូ​ននេះ​មាន​ថ្ម​ទំហំ​ 3500mAh​ ដែល​អាច​សាក​បំពេញ​បាន​លឿន​ដោយ​ប្រើ​ដុំ​សាក​ Fast​ Charge​ ដែល​មាន​ក្នុង​ប្រអប់​ស្រាប់​។ Nokia​ X71​ បាន​កំណត់​តម្លៃ​លក់​ប្រមាណ​ 385ដុល្លារ​នៅ​លើ​ទីផ្សារ​តៃវ៉ាន់​ ដោយ​នឹង​ចេញ​លក់​ចាប់ពី​ថ្ងៃទី30​ ខែមេសា​។

បើ​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ Nokia​ X71​ នឹង​ចេញ​លក់​លើ​ទីផ្សារ​សកល​ដោយ​ប្រើ​ឈ្មោះថា​ Nokia​ 8.1​ Plus​៕

Advertisement