បែកធ្លាយ! ស្មាតហ្វូនអេក្រង់កោងមិនធ្លាប់មានពីមុនរបស់ Oppo បង្ហាញច្បាស់ៗ

តហ្វូន​អេក្រង់​កោង​ដែល​ Oppo ​ឱ្យ​ឈ្មោះ​ថា (Waterfall screen) ​ត្រូវបានគេ​មើលឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ចិន Weibo ​និង​ធ្វើ​ឱ្យ​សារព័ត៌មាន​បច្ចេកវិទ្យា​នានា ​​ដាក់​រហស្សនាម​ថា “ជា​ស្មាតហ្វូន​អេក្រង់​កោង​មិន​ធ្លាប់​មាន​ពី​មុនមក”។

Oppo​ ​លេង​ម៉ូដ​អេក្រង់​ស្ទើរតែ​ពេញ​គែម​ ​100​%​ ​តែម្តង​(​93.8​%​)​ ​ថែមទាំង​មាន​បង្កប់​កាមេរ៉ានៅ​ក្រោម​អេក្រង់ ​ដូច​កាលពី​បាន​បង្អួត​ក្នុង​ព្រឹត្តិ​ការណ៍​ ​MWC​ ​នៅ​ទីក្រុង​ស៊ាងហៃ​ដូច្នោះ​ដែរ​​។​

អនុប្រធាន​ក្រុមហ៊ុន​ ​Oppo​ ​លោក​ ​Brian​ ​Shen​ ​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​នៅ​លើ​បណ្តាញ​សង្គម​ ​Weibo​ ​ដោយ​បានបញ្ជាក់​ថា ​អេក្រង់​ថ្មី​នេះ​ ​ប្រើ​បន្ទះ​អេក្រង់​តូចជាង​បន្ទះ​​អេក្រង់​របស់​ស៊េរី​ ​Oppo​ ​Find​ ​X​ ​ទៅទៀត​ ​ប៉ុន្តែ​ស្មាតហ្វូន​គ្មាន​ឈ្មោះ​របស់ Oppo ​ចេញមក​លើក​នេះ បានបំពាក់​ដោយ​អេក្រង់​កោង​​​រហូតដល់​ ​88​​ដឺក្រេ​ ​ជាពិសេស​គឺ វា​គ្មាន​​ប៊ូតុង​នៅ​សងខាង​ឡើយ។ ​លោក​បាន​ឱ្យដឹង​ទៀត​ថា​ ​ស្មា​ត​ហ្វូ​នដែ​លបំ​ពាក់​អេក្រង់​ ​Waterfall​ ​នេះ​ ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំក្រោយ​ ​ហើយ​វា​នឹងកាន់តែ​ធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តង​ទៀត​ ​បន្ទាប់ពី​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ ​បាន​រៀបចំដោយ​ជោគជ័យ​៕​

Advertisement