ចិន នឹងដាក់​ឲ្យ​ប្រើ​បច្ចេកវិទ្យា 5G នៅ​ពាក់កណ្ដាល​ឆ្នាំ 2018

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន China Daily បាន​ឲ្យ​ដឹងថា នៅពេលនេះ រដ្ឋ​ភិ​បាល និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន បានធ្វើការ​សាកល្បង​បច្ចេកវិទ្យា 5G ដំណាក់កាល​ទី3 ដែល​ការសាកល្បង​នេះ ត្រូវបាន​គេ​មើលឃើញថា ចិន​ហាក់ដូចជា​ចង់​បញ្ចប់​ការសាកល្បង​នេះ មុនពេល​កំណត់។

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ក្រុមហ៊ុន China Mobile Communications Corp និង Huawei Technologies Co Ltd បានធ្វើការ​សាកល្បង​បច្ចេកវិទ្យា 5G ប៉ុន្តែ​ក្រោម​ការឃ្លាំមើល​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន។ មន្ត្រី​តំណាង​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន បាន​បញ្ជាក់ថា នេះ​ជាការ​សាកល្បង​លើក​ទី3 ហើយ 5G ជំនា​ន់ទី1 អាច​នឹងត្រូវ​ដាក់​ឲ្យ​ប្រើ​នៅ​ខែមិថុនា ឆ្នាំ 2018 ហើយ​វា​នឹង​ប្រើប្រាស់​ទូលំទូលាយ​នៅ​ឆ្នាំ 2020

Advertisement